ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​ចិន​ចាប់​បង្ខាំង​ចិន ត្រូវ​អាវុធហត្ថ​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​តុលាការ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស របស់​អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ចំនួន​០៩​នាក់​(​បុរស​ចិន​០៨​នាក់ និង​ស្ត្រី​ភូមា​០១​នាក់​) ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី បង្ខាំង​មនុស្ស​ខុសច្បាប់ ដែល​មាន​ជនរងគ្រោះ ជា​ជនជាតិ​ចិន​ដូចគ្នា​។​

​តាម​របាយការណ៍ របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះ ជា​ជនជាតិ​ចិន​ត្រូវបាន​ចិន​គ្នាឯង ចាប់​បង្ខាំង​តាំងពី​អំឡុង​ខែ​០៣ ឆ្នាំ​២០២០​មក​ម្លេះ ព្រោះ​ជនរងគ្រោះ​បានដឹង​ការសម្ងាត់​របស់​ក្រុម​ជនល្មើស​ដែល​សុទ្ធតែ ជា​ក្រុម​មនុស្ស​មាន​ពិរុទ្ធភាព រកស៊ី​ខុសច្បាប់ និង​ត្រូវបាន​ប៉ូលីស​ចិន​តាម​ចាប់ខ្លួន​ផង​ដែរ ហើយ​នៅពេល​នោះ ជនរងគ្រោះ​បាន​លួច​ផ្ញើ​សារ​ទៅ​កាន់​បងប្រុស​ខ្លួន នៅ​ឯ​ប្រទេស​ចិន ដើម្បី​ឲ្យ​រក​មធ្យោបាយ​ជួយ​រំដោះ​ខ្លួន តែ​ដោយសារ​ស្ថានភាព​នៅ​ប្រទេស​ចិន​នាពេលនោះ កំពុង​ត្រូវបាន​ជំងឺ​កូវី​ដ​១៩​រាតត្បាត បាន​ធ្វើឲ្យ​បងប្រុស​របស់​ជនរងគ្រោះ មិន​អាច​ចាកចេញ​ពី​ប្រទេស​ចិន​បាន ក៏​បាន​ពន្យា​ពេល​ធ្វើដំណើរ​រហូតមកដល់​ថ្ងៃទី​១៤ ខែ​០៥ ឆ្នាំ​២០២០​នេះ ទើប​បងប្រុស​ជនរងគ្រោះ បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា និង​បាន​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​រំដោះ​ប្អូនប្រុស​របស់​ខ្លួន​។​

​ក្រោយពី​សមត្ថកិច្ច​អាវុធហត្ថ​បាន​ទទួល​ពាក្យបណ្តឹង​ភ្លាម ក៏​ចាត់​វិធានការ​ស្រាវជ្រាវ រហូត​ឈានដល់​ការកំណត់​មុខសញ្ញា ជនល្មើស​កំពុងស្នាក់នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង ក្នុង​ខណ្ឌ​ជ្រោយចង្វារ ទើប​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​សហការ ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មាន​ការសំរបសំរួល​ដោយ លោក ហេង ផេង ព្រះ រាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ​បាន​ចុះ​បង្ក្រាប​និង​ឆេកឆេរប​ន្ទ​ប់​ចំនួន​4 ក្នុង​ទីតាំង​ខុន​ដូ ស្ថិត​នៅ​ចំណុច​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​និង​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​១០​នាក់​(​បុរស​ចិន​០៨​នាក់ នារី​ភូមា​០១​នាក់ និង​នារី​ខ្មែរ​ជា​អ្នកដាំបាយ​០១​នាក់​) យក​មក​សាកសួរ​តាម​វិធានការ​ជំនាញ និង​បាន​រំដោះ​ជនរងគ្រោះ​០១​នាក់​ឲ្យមាន​សេរីភាព​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​រួម​មាន​៖

1/ ឡូ​វ ពិន​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ជនជាតិ​ចិន​

2/ ឈិន ស៊ី ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ជនជាតិ​ចិន​

3/ ស៊ុង ជាំ​ង ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ជនជាតិ​ចិន​

4/ សោ ឆោ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន​

5/ វ៉ាង វិនហ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​

6/ ជា​យូ ជឺ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ចិន​

7/ ចូ​វ ហន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន​

8/ ហង ឡុង​ម៉ី​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន​

9/ ហម ទិប​ឈី ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ជនជាតិ​ភូមា​

10/​ងែ​ត ផល្លា ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ជនជាតិ​ខ្មែរ

​ក្រោយពេល​សាកសួរ​និង​ស៊ើបអង្កេត​តាម​វិធានការ​ជំនាញ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រកឃើញថា ក្រុម​ជនសង្ស័យ​ចំនួន​០៩​នាក់​(​បុរស​ចិន​០៨​នាក់ នារី​ភូមា​០១​នាក់​) បាន​ជាប់​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ