ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​១០០ គ្រួសារ​ក្នុង​ស្រុក​កំពង់ត្រាច​និង​ស្រុក​ដងទង់​បានទទួល​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​ចំនួន​១០០ គ្រួសារ ក្នុងស្រុក​ចំនួន​ពីរ គឺ​ស្រុក​កំពង់ត្រាច និង​ស្រុក​ដងទង់ ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​មក​ទទួល​អំណោយ​មនុស្សធម៌​សាខា​កាកបាទ​ក្រហម កម្ពុជា​ខេត្ត​កំពត ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលា​វិទ្យាល័យ​ព្រះបិតា​ជាតិ ក្នុង​ស្រុក​កំពង់ត្រាច ក្រោម អធិបតីភាព លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាលខេត្ត ព្រមទាំង​វត្តមាន​ចូលរួម​ពី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម ព្រមទាំង​ម​អាជ្ញាធរ​មូលដ្ឋាន ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​ជាមួយនេះ លោក ជាវ តា​យ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រកាន់ ខ្ជាប់​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ពិសេស​ចូលរួម បន្ត​អនុវត្ត វិធានការ​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ឱ្យ​បាន​ទាំងអស់​គ្នា បើ​ទោះ​ជា​ជំងឺ​ដ៏​កាច​សាហាវ បច្ចុប្បន្ន​នេះ​មិន​បាន​បន្ត​រកឃើញ​ការឆ្លង​បន្ថែម​មកលើ​ប្រជាពលរដ្ឋ​យើង និង​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ទាំងអស់ និង​ពុំ​មាន​អ្នក​ស្លាប់​ម្នាក់​ដោយ​សារ​ជំងឺ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ក៏ពិតមែន​។ ប៉ុន្តែ​ស្ថានភាព​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅតែ​កំពុង​បន្ត វាយលុក​រាតត្បាត​លើ​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​ដដែល ហើយ​បញ្ហា​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួង​សុខាភិបាល​មាន​ការ​មួយ​បារម្ភ និង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​រលក នៃ​ការឆ្លង​ជំងឺ​កូ​វិដ​១៩​នេះ​ជា​លើក​ទី ២​ក្នុងប្រទេស​កម្ពុជា​យើង​បន្ត​ទៀត​ផង​ដែរ​។

​លោក​អភិបាលខេត្ត​ក៏​បាន​ក្រើនរំលឹក​ផ្ដាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​រដូវ​នេះ​គឺជា​រដូវភ្លៀង សូម​បងប្អូន​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នូវ​គ្រោះ​មហន្តរាយ ធម្មជាតិ​ផ្សេងៗ ពិសេស​ផ្គរ​រន្ទះ ឬ​ខ្យល់ព្យុះ​ជា​ផ្ដើម ហើយ​បងប្អូន​ក៏​ត្រូវតែ​យកចិត្តទុកដាក់​ជំរុញ​ការងារ​បង្កបង្កើនផល​ដាំ​ដុះ​ចិញ្ចឹមសត្វ រួមផ្សំ ដើម្បី​បាន​ផ្គត់ផ្គង់​ជួយ​សម្រាល​ការលំបាក​ខ្វះខាត​ជីវភាព​គ្រួសារ​។​

​ចំពោះ​អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​១០០ គ្រួសារ​នាពេលនេះ​ក្នុងនោះ​មក​ពី​ស្រុក​កំពង់ត្រាច ចំនួន​៥០​គ្រួសារ និង​ស្រុក​ដងទង់ ចំនួន​៥០​គ្រួសារ ក្នុង​មួយ​គ្រួសារ​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គីឡូ​ម្រេច​១​កញ្ចប់ ទឹក​សុទ្ធ​១​កេស និង​ថវិកា​មួយចំនួន​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៧២០,០០០​រៀល ជូន​ដល់ យុវជន​កាកបាទក្រហម អ្នកស្ម័គ្រចិត្ត កងកម្លាំង​គ្រប់​ប្រភេទ និង​ក្រុមគ្រូពេទ្យ​ផងដែរ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ