ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​រមណីយដ្ឋាន​ឆ្នេរកែប ចាប់ផ្តើម​មាន​អ្នកទេសចរ​មក​លម្ហែ​ឡើងវិញ ខណៈ​ជំងឺ​កូវី​ដ ១៩ មាន​ភាព​ធូរស្បើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ អំឡុង​ពេល​ពេល​ជំងឺ​កូវី​ដ ១៩ មាន​ភាព​ធូរស្បើយ គេ​សង្កេតឃើញ​ក្រុម​អ្នកទេសចរ​មក​ពី​បណ្តា​ខេត្ត ពិសេស​រាជធានី​ភ្នំពេញ បាន​នាំ​សមាជិកគ្រួសារ ចូល​មក​សម្រាក ល​ម្ហែ នៅ​ទីក្រុង​កែប​ដូច​មុន​វិញ​ហើយ​។​នេះ​បើ​តាម​ការលើកឡើង​របស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ នេះ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា នា​ពេលកន្លងមក ទោះបី​ពុំ​មាន​បទបញ្ជា​ឱ្យ​បិទ​មណ្ឌល​កម្សាន្ត និង​កន្លែង​ផ្តល់​សេវា​ទេសចរណ៍​ផ្សេងៗ​បែបណា​ក្តី ខេត្ត​កែប​បាន​ស្ថិតក្នុង​ភាពស្ងប់ស្ងាត់ ដោយសារតែ​គ្មាន​ក្រុម​អ្នកទេសចរ​មក​សម្រាក​កម្សាន្ត​ដូច​មុន ព្រោះ​តែ​ខ្លាច​ករណី​ឆ្លង​ជំងឺ​កូវី​ដ ១៩​។​

​ចំពោះ​ផ្ទះសំណាក់ អាហា​រដ្ឋា​ន និង​កន្លែង​បើក​អាជីវកម្ម​មួយចំនួន​ក៏​ត្រូវ​បិទទ្វារ​ឬ​ផ្អាក​ដំណើរការ​ព្រោះតែ​បាត់បង់​អតិថិជន​។​ប៉ុន្តែ​អំឡុងពេល​ប្រមាណ​២​សប្តាហ៍​ចុងក្រោយ​នេះ ពោល​គឺ​ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូវី​ដ​១៩ នៅ​ប្រទេស​កម្ពុជា​ហាក់​ធូរស្បើយ ទើប​រមណីយដ្ឋាន​ឆ្នេរកែប​ចាប់ផ្តើម​មាន​មនុស្ស​ចូល​មក​កម្សាន្ត​ឡើងវិញ​។​

​ជាក់ស្តែង​ក្នុង​ឱកាស​សម្រាក​ការងារ​ប៉ុន្មាន​ថ្ងៃនេះ ភ្ញៀវទេសចរ​ដែល​ចូល​មក​ទស្សនា​នៅក្នុង​រមណីយដ្ឋាន​ខេត្ត​កែប​ពិតជា​មាន​ការកើនឡើង មិន​ខុស​ពី​មុន​ឡើយ​។​ហើយ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​នោះ រៀង​រាល់​ពេល​រាត្រី​តែងតែ​មាន​មនុស្សម្នា ដើរ​កម្សាន្ត​យ៉ាង​អ៊ូអរ​ទាំង​លើ​បរិវេណ​សួនច្បារ​ខាង​មុខ​សាលាខេត្ត តាម​ខ្យូ​ស​មាត់សមុទ្រ និង​តាម​ឆ្នេរ​ខ្សាច់​ត្រង់ចំណុច​ឆ្នេរ​លេង​ទឹក​ជាដើម​។​

​មន្ត្រី​ខាង​លើ​បាន​បញ្ជាក់ទៀតថា រយៈពេល​ពីរ​សប្តាហ៍​កន្លងទៅ ខេត្ត​កែប​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជិត​ពីរ​មុឺន​នាក់​ដែល​ធ្វើ​ឱ្យ​សណ្ឋាគារ ផ្ទះសំណាក់​ចាប់ផ្តើម​មាន​ភ្ញៀវ​ពេញ​ឡើងវិញ​។​ប៉ុន្តែ​បើ​ទោះជា​មាន​អ្នកទេសចរ​មក​សម្រាក​ល​ម្ហែ កម្សាន្ត​ជា​ហូរហែរ​បែប​នេះ​ក្តី រដ្ឋបាល​ខេត្ត​កែប​នៅតែ​មាន​ការព្រួយបារម្ភ លើ​បញ្ហា​ចម្លងជំងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍ ពិសេស​តាម​ទីប្រជុំ ខណៈ​ដែល​មាន​មនុស្ស​មក​កុញ​នៅតាម​តំបន់​ទេសចរណ៍​នី​មួយៗ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​។​ជាមួយគ្នានេះ គេ​សង្កេតឃើញ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដោយ​បាន​ធ្វើ​ការអប់រំ​ណែនាំ​ដល់​បងប្អូន​ប្រទេស​ពលរដ្ឋ ពិសេស​អ្នកទេសចរ ឱ្យមាន​ភាព​អនាម័យ គឺ​ហូប​ស្អាត ផឹក​ស្អាត ពិសេស​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ