ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

កម្លាំង​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ និង​ដកហូត​បាន​ថ្នាំញៀន ២១១​គ្រាប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង​ ៖ ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣:៣០​នាទី នៅ​ចំណុច​ក្រុមទី​០៦ ភូមិ​កំពង់ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង កំលាំង​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​បាន​ករណី រក្សាទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន ០១​ករណី ។ ក្នុង​កិច្ច​ប្រតិបត្តិការ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ឈ្មោះ មាក់​
​មុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០៦ ភូមិ​កំពង់ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​

​វត្ថុតាង​សមត្ថកិច្ច​ចាប់​យក​បាន​រួម​មានៈ​
-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ០១​ថង់ ទម្ងន់ ១.៦៧​ក្រាម (​ទាំង​សំបក​)
-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​យ៉ាម៉ា WY) ចំនួន ០១​គ្រាប់ ទម្ងន់ ០,១០​ក្រាម ។​

​ឆ្លងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ មាក់ មុត និង​ដោយ​មាន​ការអនុញ្ញាត​ពី​លោក​នួន សាន ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង កំលាំង​សមត្ថកិច្ច​បាន​បន្ត​កិច្ចប្រតិបត្តិការ​រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ឃ​ន​សង្ស័យ​បាន​ចំនួន ០១​នាក់​ទៀត កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ១៤:៣០​នាទី ។ ជនសង្ស័យ​ឈ្មោះ ហែម មុន្នីនាថ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០៦ ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​

​វត្ថុតាង​ឆែកឆេរ​បាន​រួម​មានៈ​
-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ០២​ថង់ ទម្ងន់ ៥.០១​ក្រាម (​ទាំង​សំបក​)
-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​យ៉ាម៉ា WY) ចំនួន ១៥២​គ្រាប់ ទម្ងន់ ១៤,៦៣​ក្រាម​
-​ថ្នាំញៀន​ប្រភេទ​អ៊ុច​ស្តា​ស៊ី (MDMA) ចំនួន ៥៨​គ្រាប់ ទម្ងន់ ២០,៣៤​ក្រាម ។​
-​ប្រាក់​ចំនួន ៣០០ ០០០​រៀល (​សាមសិប​ម៉ឺន​រៀល​),​ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង (​ចាស់​)
-​ថង់​សម្រាប់​រំលែក​ច្រក​ថ្នាំញៀន​លក់​មួយចំនួន ។​

​ជនសង្ស័យ និង​វត្ថុតាង បច្ចុប្បន្ន​បាន​នឹង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្តរ​តាម​និតិ​វិធី​ច្បាប់ ។​
​

Filed in: ព័ត៌មានជាតិ