ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច ដឹកនាំ​កម្លាំងចម្រុះ ចុះ​កំណត់​ព្រំ​ដី​កម្មសិទ្ធិ​និង​ដក​បង្គោលរបង​ដែល​ជន​ខិលខូច​បោះ​រំលោភ​យក​ដី​បឹង​របស់​រដ្ឋ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២០ នេះ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​វាស់វែង​កំណត់​ដី​កម្មសិទ្ធិឯកជន​និង​ដី​របស់​រដ្ឋ ហើយ​បញ្ជា​ឱ្យ​គ្រឿងចក្រ​ជីក​ដក​បង្គោលរបង​ដែល​ជន​ខិលខូច​បោះ​រំលោភ​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ត្រង់​ចំណុច​គល់​ស្ពាន​ធំ​ផ្នែក​ខាង​លិច ក្នុង​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​សូម​ជម្រាប​ផងដែរ​ថា ការដក​បង្គោលរបង​ត្រង់​ចំណុច​ខាងលើ​នេះ បាន​ធ្វើឡើង ខណៈ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់​ផ្ទុះ​ការតវ៉ា​ចំពោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​គេ​ស្គាល់​ថា​ជា​ម្តាយក្មេក​របស់ លោក សៅ ទីន មន្ត្រី​សាលាស្រុក បាន​ចាក់ដី​កេង​រំលោភ​ចូល​ក្នុង​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​នេះ​ប្រមាណ ២.០០០​ម៉ែត្រការ៉េ ត្រង់​ចំណុច​គល់​ស្ពាន​ធំ ក្នុង​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ សហ​រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ជុំវិញ​ករណី​នេះ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បានឱ្យដឹងថា ពិតជា​មាន​ការចាក់ដី​លុប​រំលោភ​ចូល​ក្នុង​ដី​សាធារណៈ​របស់​រដ្ឋ​ប្រាកដ​មែន ហើយ​ដី​ដែល​ប្រជាពលរដ្ឋ​ចាក់​រំលោភ​ចូលក្នុង​ដី​បឹង​ធម្មជាតិ​នេះ មាន​ប្រវែង​ប្រមាណ ៣០​ម៉ែត្រ​(​គិត​ជើង​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវជាតិ​)​។​ចំពោះ​ការចាក់ដី​រំលោភ​ចូល​បែបនេះ លោក​បាន​បញ្ជា​ឱ្យ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ដក​បង្គោល​ចេញ​ទាំង​អស់ រួច​ហើយ​វាស់វែង​កំណត់​ព្រំ​ដី​ជូន​ពួកគាត់​វិញ ដោយ​ផ្អែក​ទៅតាម​ប័ណ្ណកម្មសិទ្ធិ​។​

​បន្ទាប់ពី​មាន​ចំណាត់ការ​ដ៏​ក្តៅ​បែបនេះ ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​តំបន់​ខាងលើ បាន​សំដែង​ក្តីរីករាយ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ក្នុង​ស្រុក​កំពង់ត្រាច ដែល​បាន​ជួយ​ដោះស្រាយ​និង​មាន​វិធានការ ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​បាន​ទាន់ពេលវេលា​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ