ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

អ្នកតំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​អញ្ជើញ​ចុះ​សួរសុខទុក្ខ​និង​នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២០ លោក សោម ចិន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង លោក លី សារី សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​៥ រួម​និង​ក្រុមការងារ​អាជ្ញាធ​រ​មូលដ្ឋាន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ មាន​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និង​ថវិកា​មួយចំនួន ដើម្បី​ឧបត្ថម្ភ​ជួយ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ចាស់ជរា និង​មាន​ជីវភាព​ខ្វះខាត នៅតាម​បណ្ដា​ខ្នង​ផ្ទះ ក្នុង​ភូមិ​ស្រែ ស្ថិតក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្ត​កំពត​។

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ លោក សោម ចិន អ្នកតំណាងរាស្ត្រ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​កំពត បាន​លើកឡើង​ថា តាំងពី​ដើម​ជា​រៀង​រហូត​មក សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​មាន​ការយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់ រួមសុខ​រួម​ទុក្ខលំបាក និង​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។​

​ជាក់ស្ដែង​ប្រទេស​ជាតិ​យើង ដែល​បច្ចុប្បន្ន កំពុង​ស្ថិតក្នុង​ស្ថានភាព​ប្រយុទ្ធ ប្រឆាំងនឹង ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ ដ៏​កាច​សាហាវ សម្ដេច​តេជោ​ហ៊ុន សែន តែងតែ​បាន​អំពាវនាវ​និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ កងកម្លាំង​គ្រប់​ថ្នាក់​គ្រប់​ផ្នែក ចូលរួម​សាមគ្គី​គ្នា ចុះ​ដល់​មូលដ្ឋាន​ជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​អប់រំ​ណែនាំ​ផ្សព្វផ្សាយ ពី​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ និង​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​រួម​នឹង​ស្បៀងអាហារ​ទំនុកបំរុង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ការខ្វះខាត ដោយ​មិន​ទុក​ចោល​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ខ្វះ​ស្បៀង​អាហារ ដែល​រដ្ឋាភិបាល ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច មិន​បាន​ដឹង​និង​មិន​បាន​ដោះស្រាយ​ឡើយ​។

​ជាមួយ​នេះ​លោក​ក៏​បាន​ណែនាំ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ថា បើទោះបី​បច្ចុប្បន្ន​ជំងឺ​ឆ្លងកូវី​ដ​១៩ នៅ​កម្ពុជា​យើង​មាន​លក្ខណៈ​ធូរស្បើយ​ក៏ពិតមែន ប៉ុន្តែ​នៅក្នុង​ពិភពលោក​តាម​បណ្ដា​ប្រទេស​មួយចំនួន នៅ​មិនទាន់​ធូរស្បើយ​នៅ​ឡើយ​ទេ​។​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​យើង បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដោយ​ប្រកាន់ខ្ជាប់ នូវ​កត្តា​អនាម័យ គឺ​ការហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ត្រូវ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ​ឬ​ទឹក​អាល់កុល ព្រមទាំង​ជួយ​អប់រំ​ក្រើនរំលឹក​ដល់​កូនចៅ​ក្នុងភូមិ បើ​ពុំ​មាន​ការចាំបាច់​ទេ គួរ​កុំ​ធ្វើដំណើរ​ឆ្ងាយ​ពី​ផ្ទះ ឬ​ចូលរួម​ក្នុង​កម្មវិធី​ប្រមូលផ្ដុំ​មាន​មនុស្ស​ច្រើន ដែល​ងាយ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ហើយ​បើ​មាន​ករណី​សង្ស័យ​នូវ​ការឆ្លង​ជំងឺ​ផ្សេងៗ​សូម​ប្រញាប់​អញ្ជើញ​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ​របស់​ខ្លួន ដើម្បី រក្សាបាន​នូវ​សុខភាព​ល្អ ជៀសផុត ការឆ្លង នៃ​វីរុស​កូវី​ដ​១៩​នេះ មកលើ​សង្គម​គ្រួសារ​និង​សហគមន៍​យើង​។​

​ទន្ទឹម​នឹង​នោះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឧស្សាហ៍​ព្យាយាម​ក្រើនរំលឹក​ដល់​បងប្អូន​កូនចៅ​ក្នុងភូមិ ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​នានា របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ល្អ ពិសេស​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ការពារ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក សោម ចិន និង លោក លី សារី ក៏​បាន​អញ្ជើញ ទៅពិនិត្យ​លទ្ធផល​នៃ​ការសាងសង់​ស្នាក់ការ​អាគារ​ប្រជុំ​ដែល​សម្រេចបាន ប្រមាណ​៦០% ដែល​មាន​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ របស់​សង្កាត់​ត្រើយ​កោះ​និង​បាន​ជូន​លិខិត​សរសើរ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​សាងសង់​អគារ​នេះ​ផងដែរ​៕ សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ