ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ពលរដ្ឋ​ក្នុង​ខេត្ត​កំពត នៅ​សល់​ត្រី​ក្នុង​បែ​និង​ស្រះ​ជា​ច្រើន​ក្បាល ព្រោះ​គ្មាន​ទីផ្សារ​ល្អ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ប្រធាន​មន្ទីរ​កសិកម្ម និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត បាន​លើកឡើង​ថា បើ​ទោះ​ជា​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​នៃ​វិបត្តិកូ​វីដ​១៩​ក៏ពិតមែន ប៉ុន្តែ​មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​សកម្មភាព​ចុះ​ជំរុញ​ដល់​ប្រជាពលរដ្ឋ ឱ្យ​អភិវឌ្ឍន៍​វារីវប្បកម្ម ទាំង​ទឹកសាប និង​ទឹកប្រៃ ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​។ ប៉ុន្តែ​មួយខែ​ចុងក្រោយ​នេះ​នេះ ត្រី​ក្នុង​បែ និង​ស្រះ​របស់​ពលរដ្ឋ​ត្រូវ​នៅសល់​ច្រើន ដោយសារ​គ្មាន​ទីផ្សារ​ល្អ​។​

​នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការចិញ្ចឹម​ត្រី​ក្នុង​បែ​តាម​ដៃ​ព្រែក និង​មាត់សមុទ្រ ក្នុង​ភូមិសាស្ត្រ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​ថ្ងៃ​ទី ០៧ ខែ​ឧសភា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​ចាន់ រិទ្ធិ បាន​ប្រាប់​ឱ្យដឹងថា នៅ​ក្នុងអំឡុងពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ជំងឺ​កូវី​ដ​១៩ មន្ទីរ​កសិកម្ម ដោយ​មាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​រដ្ឋបាល​ខេត្ត​កំពត បាន​បង្កើន​ការងារ​ចុះ​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​អនុវត្ត​វិធានការ​អនាម័យ ការការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ពិសេស​បាន​ជំរុញ​ពលរដ្ឋ​ឱ្យ​បន្ត​ការយកចិត្តទុកដាក់​បង្កបង្កើន​ផល ការងារ​ដាំ​ដុះ បន្លែបង្ការ ដំណាំ​ហូប​ផ្លែ​ផ្សេងៗ ពិសេស​ការ​ចិញ្ចឹមសត្វ​គោ ក្របី ជ្រូក មាន់​ទា និង​ចិញ្ចឹម​ត្រី​ជាដើម ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា សម្រាប់​ទិន្នផល​កសិកម្ម ស្បៀងអាហារ​ត្រី​សាច់ នៅក្នុង​ខេត្ត​កំពត​មិន​មាន​ការធ្លាក់​ចុះ​ទេ ។ ប៉ុន្តែ​ទិន្នផល​មួយចំនួន​គ្មាន​ទីផ្សារ ឬ​តម្លៃ​ធ្លាក់ចុះ ដូចជា​ស្រូវ ស្វាយ និង​ផល​នេសាទ​ផងដែរ​។​

​ដោយឡែក​នាយ​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្ត​កំពត លោក ស សុរិន បាន​ប្រាប់​អ្នកសារព័ត៌មានឱ្យដឹង​ដែរ​ថា នៅក្នុង​អំឡុងពេល ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​នេះ ប្រជា​នេសាទ​នៅតែ​បន្ត​ការងារ​នេសាទ ហើយ​ទិន្នផល​ក៏​បាន​ច្រើន​ដូច​សព្វមួយដង ចំណែក​ពលរដ្ឋ​ដែល​ចិញ្ចឹម​ត្រី​តាម​បែ និង​ស្រះ ក៏​ទទួលបាន​ទិន្នផល​ល្អ​ដែរ ប៉ុន្តែ​អ្វី​ជា​បញ្ហា​គឺ​តម្លៃ និង​ទីផ្សា​រលក់​ផល​នេសាទ​។

​សូម​ជម្រាប​ផងដែរ​ថា ខណៈ​ដែល​ស្ថានភាព​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា​ប្រសើរ​បន្តិច​ឡើងវិញ ភ្ញៀវទេសចរ និង​ភោជនីយដ្ឋាន​ធំ ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​បណ្តើរ​ផង​នោះ មន្ត្រី​ជំនាញ​រំពឹង​ថា​មិនយូរ​ទេ ទីផ្សារ​កសិផល ពិសេស​ត្រី​សាច់ នឹង​មាន​ទីផ្សារ​ផ្សារ​ល្អ ឡើងវិញ​ក្នុង​ពល​ឆាប់ៗ​ខាងមុខ​។ អំឡុង​ពេល​នេះ​មន្ត្រី​ជំនាញ​ក៏​បាន​ជំរុញ​ដល់​ពលរដ្ឋ​សូម​កុំ​បោះបង់​ការងារ​ចិញ្ចឹម​ត្រី និង​ផ្អាក​របរ​នេសាទ​របស់​ខ្លួន​ឱ្យ​សោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ