ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​លោក កែ​ន សត្ថា ដឹកនាំ​មន្ត្រី ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​អប់រំ​ស្តីពី​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ នៅតាម​ខ្នង​ផ្ទះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​,​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ​ឧសភា ឆ្នាំ ២០២០ នេះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​ដឹកនាំ​មន្ត្រី​ក្រុម​ប្រតិបត្តិ​សាខា​កាកបាទ​ក្រហម អនុសាខា​ស្រុក​ដំណាក់​ចង្អើ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដោយ​ចាក់​មេក្រូ និង​អប់រំ​ផ្ទាល់​ទៅ​តាម​ខ្នង​ផ្ទះ​នឹង​ទីប្រជុំជន​(​ផ្សារ អាហារ ដ្ឋា​ន ) ស្តី​ពី​វិធានការ ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩ ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

​ក្នុងនោះ លោក កែ​ន សត្ថា ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​សហគមន៍​និមួយៗ ឱ្យ​ចេះ​រក្សា​អនាម័យ​ឱ្យ​បាន​ជាប់​ជាប្រចាំ ពិសេស​ត្រូវ​រស់នៅ​ស្អាត ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ឬ​អាល់កុល​ឱ្យបាន​ញឹកញាប់​មុននឹង​ចាប់​កាន់​នំ​ចំណីអាហារ​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ក៏​បាន​ចែក​ជូន​នូវ ម៉ាស់​,​សាប៊ូ​, អាល់​កុល និង​ផ្ទាំង​រូបភាព​តូចធំ មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ