ទាន់ហេតុការណ៍
ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា

លោក ងិន ងិន​ដា អភិបាលរង​ខេត្ត អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ថ្ងៃ​អង្គារ ១៤​កើត ខែ​ពិសាខ ឆ្នាំ​ជូន ទោ​ស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២០ នេះ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត​កែប និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ថ្មី និង​លោកស្រី ដួង កែវ​ចិន្ដា សមាជិក​ក្រុម​ព្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ បាន​អញ្ចើញ​ចុះជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​ស្បៀង​អាហារ​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​១៣​គ្រួសារ​ស្ថិតនៅ ភូមិ​ថ្មី សង្កាត់ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ចំពោះ​សម្ភារៈ​ដែល​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២០​គី​ឡូ ទឹកត្រី សាប៊ូ ម៉ាស ខិតប័ណ្ណ អប់រំ និង​ថវិកា​មួយចំនួន​ផង​ដែរ​។

​ក្នុងឱកាស​នោះ​ដែរ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​ចេះ​រក្សា​អនាម័យ ដោយ​ត្រូវ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល​បាន​ញឹកញាប់​មុន​កាន់ ចំនីអាហារ ហើយ​ពេល​ចេញ​ខាងក្រៅ​ផ្ទះ​ត្រូវ​ពាក់​ម៉ាស់​ឱ្យ​បាន​ជាប់​ជាប្រចាំ ធ្វើ​បែប​នេះ​ដើម្បី​បញ្ជៀ​ស​នូវ​ការចម្លង​មេរោគ​ផ្សេងៗ ពិសេស​បង្ការ ទប់ស្កាត់​កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ ១៩ ដែល​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ