ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​សាខា​កាកបាទក្រហម​ខេត្ត​កំពត នាំ​អំណោយ​ផ្តល់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ខ្វះខាត​ជីវភាព​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​ដឹកនាំ​ដោយ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ខេត្ត និង សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ ឧសភា ឆ្នាំ​២០២០ នេះ បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួមមាន​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដើម្បី​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ខ្វះខាត​ជីវភាព ចំនួន​១០០ គ្រួសារ មក​ពី​ក្រុង​-​ស្រុក ចំនួន ២ គឺ​ក្រុង​កំពត ចំនួន​៥០​គ្រួសារ និង​ស្រុក​ទឹកឈូ​ចំនួន​៥០​គ្រួសារ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលាស្រុក​ទឹកឈូ ។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ​និង​បញ្ហា​ប្រឈម​នានា របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​មិន​ត្រូវ​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ​និង​គ្មាន​ការដោះស្រាយ​ឡើយ ។

​ពាក់ព័ន្ធ​នឹង​ការ បង្ការ ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ដើម្បី​ឱ្យ​ចៀសផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​លោក​អភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​និង​ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​គ្រប់គ្នា ពិសេស រស់នៅ​ឱ្យ​មាន អនាម័យ​ល្អ ហូប​ស្អាត​ផឹក​ស្អាត ដេក​ក្នុង​មុង​ជានិច្ច​។

​ជាមួយ​ឱកាស​នោះ​លោក ជាវ តា​យ ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការ យកចិត្តទុកដាក់​ជំរុញ ការងារ​បង្កបង្កើនផល ដាំ​ដុះ​ឲ្យបាន​ទាន់រ​ដូវកាល រួម​នឹង​ការ​ចិញ្ចឹមសត្វ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​និង​សហគមន៍​ផងដែរ​។

​ចំពោះ​អំណោយ​ដែល​បាន​ផ្ដល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ​នា​ឱកាស​នោះ​រួមមាន​៖ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គីឡូក្រាម ទឹក​សុទ្ធ​១​យួរ និង​ថវិកា ២​ម៉ឺន​រៀល​ផងដែរ​។ ជាមួយ​នោះ​ដែរ លោក ជាវ តា​យ ក៏​បាន​ជូន​ថវិកា​សរុប​៥០​ម៉ឺន​រៀល ដល់​យុវជន​កាកបាទ អ្នកស្ម័គ្រចិត្ត​កាកបាទ ប្រជា​ការពារ​ភូមិ និង​កងកម្លាំងប្រដាប់អាវុធ ៥០​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា មួយ​ម៉ឺន​រៀល​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ