ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

សាខា​កាកបាទក្រហម​ខេត្ត​កំពត ទទួល​អំណោយ​អង្ករ ពី​សប្បុរសជន​ដើម្បី​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ខ្វះខាត​ក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ សាខា​កាកបាទក្រហម​ខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា​ឆ្នាំ ២០២០ បាន​ធ្វើ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​អង្ករ​សប្បុរសធម៌​ពី​សប្បុរសជន ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលាខេត្ត​កំពត ក្រោម​វត្តមាន លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត និង​ម្ចាស់​អំណោយ គឺ​លោក​ប្រាក់ ចំរើន អនុប្រធាន​គណៈកម្មកា​រ​ទី​៨ ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៣ (​ខេត្ត​កណ្តាល​) និង​លោកស្រី សេង ពុទ្ធិ​ឆាត​។​

​អង្គរ​ដែល​បាន ធ្វើ​ពិធី​ប្រគល់​និង​ទទួល​ពេលនេះ​មាន​ចំនួន​១០ តោន គឺជា​អំណោយ​សប្បុរសធម៌​ក្នុង​គោលដៅ​ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​កំពត ត្រៀម​បម្រុង សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ខ្វះខាត​ជីវភាព​គ្រួសារ​និង​ជួប​ការលំបាក​។ ពិសេស​ក្នុង​ដំណាក់កាល​ស្ថានភាព ត្រៀម​បង្ការ ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​ជា​ជំងឺឆ្លង​សកល ហើយ​បញ្ហា​នេះ​ជា​បន្ទុក​លំបាក​ធ្ងន់ធ្ងរ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ពិភពលោក​ទាំងមូល​កំពុង​រួមគ្នា​ដោះស្រាយ​។

​មានប្រសាសន៍ ក្នុងឱកាស​នោះ លោក ប្រាក់ ចំរើន សមាជិក​ព្រឹទ្ធសភា​ភូមិភាគ ៣ បាន​សំដែង​ក្ដី​រីករាយ ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​ក្នុង​ការចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ក្នុង​គោលដៅ​រួមចំណែក​ជួយ​សម្រាល​បន្ទុក​និង​ការលំបាក​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​យក​ទៅ​ដោះស្រាយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​និង​ប្រឈម​ងាយ​រងគ្រោះ នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​សំដែង​ការកោតសរសើរ​និង​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជន គឺ​លោក ប្រាក់ ចំរើន និង​លោកស្រី ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជា​អំណោយ​អង្ករ​នាពេលនេះ ដែល​រដ្ឋបាល​ខេត្ត បាន​និង​កំពុង​ត្រូវការ សម្រាប់​យក​ទៅ​ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ​ប្រឈម​ងាយ​រងគ្រោះ​និង​ខ្វះខាត​ជីវភាព នៅ​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​កំពត ដែល​សព្វថ្ងៃ​នេះ​រដ្ឋបាល​ខេត្ត​បាននិងកំពុង​ធ្វើ​កម្មវិធី​មមា​រញឹក​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ក្នុង​ខេត្ត​ជា​បន្តបន្ទាប់​។

​លោក​អភិបាល​ខេត្ត​កំពត បានចាត់ទុក​អំណោយ​អង្ករ នាពេលនេះ​គឺ​ពិត​ជា​សំខាន់ ដែល​បាន​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​ប្រដូច​ជា​រាជរដ្ឋាភិបាល ដើម្បី​ជា​តម្រូវការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ស្ថានការណ៍​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​ជា​ជំងឺឆ្លង​សកល ពិភពលោក ក៏​ដូច​តាជ​រដ្ឋាភិបាល​កម្ពុជា​យើង បាន​នឹង​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​ការលំបាក​នេះ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ