ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

លោក សោម ចិន ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ជូន​គ្រួសារ​ចាស់ជរា​ប្រឈម​ការខ្វះខាត​ក្នុងដំណាក់កាល ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩​ក្នុង​សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ខ្វះខាត និង​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ ដែល​ស្ថិត​ក្នុង​ស្ថានភាព រួមគ្នា បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩ ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​មូលដ្ឋាន​សហគមន៍ ជាមួយ​រាជរដ្ឋាភិបាល​សោម ចិន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​កំពត រួម​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង អប់រំ​ផ្សព្វផ្សាយ​ណែនាំ​អំពី​វិធានការ ការពារ​ទប់ស្កាត់​ការឆ្លង ជំងឺ​កូវី​ដ​១៩ និង​នាំយក​អំណោយ​រួមមាន អង្ករ ទឹកត្រី ទឹក​ស៊ី​អុីវ ត្រីខ សម្លៀក​បំពាក់ ក្រមារ​ទឹក​អា​កុល នឹង​ថវិកា​មួយចំនួន ដើម្បី​ផ្ដល់ជូន​ដល់​គ្រួសារ​ចាស់ជរា ដែល​ប្រឈម​ជីវភាព​ខ្វះខាត នៅតាម​ខ្នង​ផ្ទះ ក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណ​សំ​ណា​ល ជាមួយ​ប្រជាពលរដ្ឋ លោកយាយ លោកតា លោក សោម ចិន អ្នកតំណាងរាស្ត្រ បានបញ្ជាក់​ថា ស្ថិតក្នុង​ស្ថានភាព​ប្រទេស​ជាតិ​យើង ជួប​បញ្ហា​ទុក្ខលំបាក ជា​រៀង​រហូត​មក សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​មាន​ការយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់ រួមសុខ​រួម​ទុក្ខលំបាក​និង​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។

​ជាក់ស្ដែង​ស្ថិតក្នុង​ស្ថានភាព​ដែល​ពិភពលោក ក៏​ដូច​កម្ពុជា​យើង​កំពុង​រួមដៃគ្នា​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ ដ៏​កាច​សាហាវ​ដែល​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​ពិភពលោក​យើង​នា​បច្ចុប្បន្ននេះ សម្ដេច​តេជោ ហ៊ុន សែន​តែងតែ បាន​អំពាវនាវ​និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ កងកម្លាំង​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ត្រូវ​រួម​សាមគ្គី​គ្នា ចុះ​ដល់​មូលដ្ឋាន​ជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​អប់រំ​ណែនាំ​ផ្សព្វផ្សាយ ពី​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ និង​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​រួម​នឹង​ស្បៀងអាហារ​ទំនុកបំរុង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ការខ្វះខាត ដោយ​មិន​ទុក​ចោល​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ខ្វះ​ស្បៀង​អាហារ ដែល​រដ្ឋាភិបាល​ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច មិន​បាន​ដឹង​និង​មិន​បាន​ដោះស្រាយ​ឡើយ​។​

​លោក សោម ចិន ក៏​បាន​សំណូមពរ​ចំពោះ​លោកយាយ លោកតា​សូម​ឱ្យ​ជួយ មានការ​ក្រើនរំលឹក​ដល់​កូនចៅ​ប្រជាពលរដ្ឋ​ក្នុងភូមិ បើ​ពុំ​មាន​ការចាំបាច់​ទេ​ក្នុង​ដំណាក់កាល​នេះ គួរ​កុំ​ធ្វើដំណើរ​ចេញពីផ្ទះ ឬ​ចូលរួម​ក្នុង​កម្មវិធី​ប្រមូលផ្ដុំ​គ្នា​មាន​មនុស្ស​ច្រើន ដែល​ងាយ​នាំ​ឱ្យ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ហើយ​ត្រូវ​ស្តាប់​និង​អនុវត្ត​តាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក៏​ដូច​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែល ដែល​អាជ្ញាធរ​សង្កាត់​បាន​ចាក់​សារ​ជា​សម្លេង​ផ្សព្វផ្សាយ តាម​មេក្រូ​នៅក្នុង​ភូមិ សង្កាត់​នា​សព្វថ្ងៃ​នេះ​ឱ្យបាន​យល់​ដឹង​ទាំងអស់​គ្នា អំពី​វិធានការ​ថែទាំ សុខភាព​ឱ្យបាន​ល្អ ដើម្បី​រួមគ្នា ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់ ការរីក​រាលដាល មេ​រោគកូ​វីដ ១៩​នេះ​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​នៅក្នុង​សហគមន៍​របស់​យើង​។

​ជាមួយគ្នានេះដែរ លោក​ក៏​បាន​ផ្តាំផ្ញើ ដល់​លោកយាយ លោកតា រួម​និង​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ត្រូវ​ប្រកាន់ខ្ជាប់ នូវ​កត្តា​អនាម័យ គឺ​ការហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការពាក់​ម៉ាស ការលាង​ដៃ​សម្អាត ដោយ​សាប៊ូ​ឬ​ទឹក​អាកុល​ឱ្យបាន​ញឹកញាប់​ជាប្រចាំ ហើយ​បើ​មាន​ករណី​សង្ស័យ​នូវ​ការឆ្លង​ជំងឺ​ផ្សេងៗ​សូម​ប្រញាប់​អញ្ជើញ​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ​របស់​ខ្លួន ធ្វើ​បែប​នេះ​ដើម្បី រក្សាបាន​នូវ​សុខភាព​ល្អ ជៀសផុត ការឆ្លង​មេ​រោគកូ​វីដ​១៩ មកលើ​សង្គម​គ្រួសារ និង​សហគមន៍​យើង​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ