ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​រដ្ឋបាល​ខេត្ត​កំពត ទទួល​អំណោយ​ពី​សប្បុរសជន សម្រាប់​វិធានការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ទទួល​អំណោយ​ពី លោក​ឧកញ៉ា ជា សារ៉ន អគ្គនាយក​ក្រុមហ៊ុន ជា សារ៉ន រៀល​ធី ឯ​.​ក សម្រាប់​វិធានការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត ក្នុងនោះ​រួមមាន ថវិកា​៤,០០០,០០០​រៀល មី​១០០​កេះ និង​ទឹក​សុទ្ធ​៣០០​កេះ​។​

​ក្នុងនោះដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​លោក​អគនាយក​ក្រុមហ៊ុន ដែល​តែងតែ​ផ្តល់​ជា​អំណោយ និង​សម្ភារ​:​ជូន​ដល់ រដ្ឋបាលខេត្ត ដើម្បី​បម្រើ​ដល់​ដំណើរ​រដ្ឋបាលខេត្ត នានា ជា​ពិសេស​ជួយ​ដល់​ខេត្ត​ក្នុង​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​។

​លោក​បាន​លើកឡើង​ទៀត​ថា ការផ្តល់​អំណោយ​នាពេលនេះ​គឺជា​ការឆ្លើយតប​ទាន់ពេលវេលា ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​យុទ្ធនាការ​បង្ការ ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ ១៩ នៅ​គ្រប់​មូលដ្ឋាន ក្នុង​ខេត្ត​កំពត​របស់​យើង​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ