ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត លោក ម៉ាត់ សេត ជំរុញ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ដើម្បី​ជៀសផុត​ពី​ជំងឺឆ្លង​ថ្មី កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត បាន​ណែនាំ ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គិតគូរ យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​ស្តាប់​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​ចំណាត់ការ​បទបញ្ជា​រាជរដ្ឋាភិបាល ក្នុងការ បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជា​សកល​នៃ​វីរុស​ប្រភេទ​ថ្មី កូវី​ដ​១៩​។

​លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត បាន​មានប្រសាសន៍​អប់រំ​ណែនាំ ដល់​ប្រជាពលរដ្ឋ បែប​នេះ​ខណៈ ដែល​មាន​ការចូមរួម​ពី​សហកា​រី ជា​ក្រុមយុវជន សហភាព សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន នៅក្នុង​ឱកាស​នៃ​ពិធី ជួប​សំណេះសំណាល​និង​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា និង​មាន​ជីវភាព​ប្រឈម​ការខ្វះខាត​តាម​ខ្នង​ផ្ទះ​មួយ​ចំនួន​ក្នុង​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា​ឆ្នាំ ២០២០​។​

​លោក ម៉ាត់ សេត ក៏បាន បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​ជំងឺ​ឆ្លងកូវី​ដ​១៩ បាននិងកំពុង​រី​ករា​ត​ត្បាត​ជាស​កលពេញ​ពិភពលោ​ក​។ ហើយ​បញ្ហា​គ្រោះអាសន្ន​នេះ រាជរដ្ឋាភិបាល មិន​បាន​នៅ​ព្រងើយកន្តើយ ក្នុង​យុទ្ធនាការ បង្ការ ការពារ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​។

​ជាក់ស្ដែង​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​ណែនាំ​និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​យើង នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ សូម​កុំ​ឱ្យ​ពលរដ្ឋ​យើង​មាន​ការជួបជុំ​ឬ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ដែល​មាន​មនុស្ស​ច្រើន ព្រោះ​មេ​រោគកូ​វីដ​១៩ នេះ​ងាយ​ឆ្លង នាំ​ឱ្យ​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​របស់​យើង​។​

​លោក ម៉ាត់ សេត ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​យើង បើ​ពុំ​មាន​ការចាំបាច់​ទេ គួរ​គប្បី កុំ​ធ្វើ​ដំណើរ​ចេញពីផ្ទះ ហើយ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ចាក់​សារ​ជា​សម្លេង​ផ្សព្វផ្សាយ តាម​មេក្រូ​នៅក្នុង​ភូមិ ឱ្យបាន​យល់ដឹង​ទាំងអស់​គ្នា​អំពី​វិធានការ​ថែទាំ សុខភាព​ឱ្យបាន​ល្អ ដើម្បី​រួមគ្នា ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់ ការរីក​រាលដាល មេ​រោគកូ​វីដ ១៩​នេះ​ឱ្យ​ទទួលបាន​លទ្ធផល​ប្រសិទ្ធភាព​នៅក្នុង​សហគមន៍​របស់​យើង​។​

​លោក ម៉ាត់ សេត ក៏​បាន​ណែនាំ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា សូមឱ្យ​មាន​ការជឿជាក់ ទុកចិត្ត​មក​លើ​ចំណាត់ការ​ដឹកនាំ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស ត្រូវ​ចូលរួម​អនុវត្តតាម​បទបញ្ជា​ការណែនាំ​របស់ សម្ដេច​តេ ជោ ហ៊ុន សែន និង សេចក្តីណែនាំ របស់​ក្រសួង​សុខាភិបាល ដើម្បី​យើង​រួម​គ្នា​បង្ការ ទប់ស្កាត់​ការឆ្លង នូវ​វីរុស​កូវី​ដ​១៩​នេះ​នៅក្នុង​សហគមន៍​របស់​យើង​។ ដូច្នេះ​សូមឲ្យ​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ត្រូវ​ប្រកាន់ខ្ជាប់ នូវ​អនាម័យ​ខ្ពស់ គឺ​ការហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការពាក់​ម៉ាស ការលាង​ដៃ​សម្អាត​ដៃ​ដោយ​សាប៊ូ​ឬ​ទឹក​អាកុល​ឱ្យបាន​ញឹកញាប់​ជា​ប្រចាំ​ដើម្បី ជៀសផុត នូវ​ការឆ្លង និង​ការរីក​រាលដាល នៃ វីរុស​កូវី​ដ​១៩​នេះ​មក​លើ​សង្គម​គ្រួសារ​និង​សហគមន៍​យើង​។​

​ក្នុងឱកាស​នោះ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​ក៏​បាន​នាំ​អំណោយ​មនុស្សធ៌មនៃ​ប្រទេ​សសាំង​ហ្គា​ពួ​រ (HARRIS ISMAIL) សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា​និង​ជីវភាព​ខ្វះខាត​ចំនួន ៤០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ស្ករសរ ទឹក​សារ៉ូ ទឹកដោះគោ​ខាប់​-​ទឹកដោះគោឆៅ ប្រេង​ឆា​-​មី -​តែ​-​ត្រីខកំប៉ុង -​និង​តំណាប់​ផ្លែ​ល្មើ ដែល​ចំណាយ​ថវិកា​សរុប​ចំនួន​៣​លាន​៨​សែន​៧​ម៉ឺន​រៀល​ផងដែរ​៕ សេង​ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ