ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​ប្រមុខ​ដឹកនាំ​ខេត្ត​កែប មាន​ក្តីរីករាយ ខណៈ​ពេល​អ្នក​ជម្ងឺ កូវី​ដ ១៩ ចំនួន​៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២០ នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណ​អភិបាលខេត្ត កែប បាន​អញ្ចើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រី​សុខាភិបា​ល នៃ​មន្ទីរពេទ្យ​ខេត្ត​កែប និង​អ្នកជំងឺ​កូវី​ដ​១៩ ដែល​ត្រូវបាន​គ្រូពេទ្យ​ព្យាបាល​ជាសះស្បើយ ហើយ​ត្រូវ​អនុញ្ញាត​ឱ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​សំដែង​ក្តីរីករាយ និង​សូម​កោតសរសើរ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​បាន​យកចិត្តទុកដាក់ ព្យាបាល​អ្នកជំងឺ កូវី​ដ ១៩ ឱ្យបាន​ជា​សះស្បើយ​វិញ​។

​ជាមួយនេះ លោក​អភិបាលខេត្ត​កែប ក៏​បាន​ផ្តាំផ្ញើ នៅពេល​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ សូម​ឱ្យ​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រុមគ្រូពេទ្យ ឱ្យបាន​ទៀងទាត់ និង​ហ្មត់ចត់ ពិសេស​ការថែទាំ​ដោយ​ខ្លួនឯង ដូច​ជា​ការ​ហាត់ប្រាណ ការរក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ អាល​កុល និង​ទឹក​សម្លាប់​មេរោគ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​គ្រូពេទ្យ​និង​ការផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​។​

​សូមបញ្ជាក់​ថា ខេត្ត​កែប មាន​អ្នកជំងឺ​កូវី​ដ ១៩ ចំនួន​៤​នាក់ ដោយ​ពេល​នេះ​៣​នាក់ ត្រូវបាន​គ្រូពេទ្យ​ព្យាបាល​បាន​ជា​សះ​ស្បេី​យ ហើយ​ក៏​អនុញ្ញាតិ​ឱ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​។ ដោយឡែក អ្នក​ជម្ងឺ កូវី​ដ ១៩ ម្នាក់​ទៀត​ដែល​កំពុង​ព្យាបាល ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​អះអាងថា នឹង​អាច​វិល​ត្រឡប់​ទៅផ្ទះ​វិញ​នា​ពេល​ឆាប់ៗ​ខាងមុខ ខណៈ​អ្នក​ជម្ងឺ​រូបនោះ បាន​ធូរស្បើយ​ប្រមាណ​៩០​ភាគរយ​ទៅ​ហើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ