ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​រដ្ឋបាល​ខេត្ត​កំពត​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត តាមរយៈ Video Online (Zoom Meeting)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​ចែ​ត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើ​ទី​១១ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត តាមរយៈ Video Online (Zoom Meeting) និង​គណៈ​អភិបាលខេត្ត ដែល​ដឹកនាំ​ដោយ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ដោយឡែក​កងកម្លាំង​ទាំង​បី​ប្រភេទ ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ចូលរួម​តាមរយៈ Video Online (Zoom Meeting) នៅតាម​មន្ទីរ​អង្គភាព​រៀងៗ​ខ្លួន​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួម​មាន​៖
១- ពិនិត្យ និង​អនុម័ត លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
២- ពិនិត្យ និង​អនុម័ត លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០​របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៣- ពិនិត្យ និង​អនុម័ត លើ​របាយការណ៍​ប្រចាំ​ខែ​មីនា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​
រដ្ឋបាល​ខេត្ដ​។
៤- ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។
៥-​ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​សៀវភៅ​ផែនការ​អភិវឌ្ឍន៍​ខេត្ត រយៈពេល​ប្រាំ​ឆ្នាំ​២០២០-២០២៤​។​
៦-​ពិនិត្យ និង​អនុម័ត ប្រតិទិន​ការងារ​សម្រាប់​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ២០២១-២០២៣៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ