ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​កិច្ច ប្រជុំ រៀបចំ ក្រុម ការងារ ទទួលខុសត្រូវ ពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២០ លោក សេង សិរី​បុត្រ អភិបាលរង​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ ថ្នាក់ ខេត្ត ដើម្បី​បែង ចែក ការងារ អ្នក ទទួល ខុស ត្រូវ ពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ ដោយមាន សមាសភាព ចូលរួម ពី លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ សរុប​ចំនួន ៣៦ នាក់​។​

​កិច្ចពិភាក្សា បាន​ដាក់​នូវ​វិធានការ​មួយចំនួន ក្នុង​នោះ​សូម​ឱ្យ​បណ្ដា​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​អាជ្ញាធរ ក្រុង ស្រុក ដែល​ជា​ក្រុមការងារ​ត្រូវតែ​ចូលរួម​យកចិត្តទុកដាក់​សហកា​រ​គ្នា ក្នុង​ការដឹកជញ្ជូន​ព​ល​រដ្ឋ​ខ្មែរ​ទាំងអស់​នោះ​ដែល​មក​ពី​ប្រទេស​ថៃ ដោយ​ទទួលខុសត្រូវ​ខ្ពស់​ទាំង​សុវត្ថិភាព សុខភាព ទ្រព្យសម្បត្តិ និង​រក្សា​ឲ្យបាន​នូវ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក៏ដូចជា​ជីវភាព​រស់នៅ​ខ្វះខាត​សម្រាប់​ពលរដ្ឋ​ទាំងអស់​នោះ​ពេល​មក​កាន់​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

​ជាមួយគ្នានេះ លោក សេង សិរី​បុត្រ អភិបាលរង​ខេត្ត បាន​ជំរុញ​ដល់​ក្រុម​ការងារ​ទាំងអស់ ត្រូវ​សហការ​អនុវត្ត​នូវ​កិច្ចការ​ខាងលើ​នេះ​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បង្កា​ទប់ស្កាត់ កុំឱ្យ​មាន​ការរីក​រាល​ដាល​ជំងឺ កូវី​ដ ១៩ ដែល​ជា​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ