ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

រដ្ឋបាល​ខេត្ត​កែប រៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​កេ​ី​ត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែ​មេសា ឆ្នាំ ២០២០ នេះ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជេី​ញដឹក​នាំ​កិច្ចប្រជុំ ដេ​ី​ម្បី​ពិនិត្យ និង​ផ្តល់​យោបល់​លេ​ី​សេចក្តីព្រាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត ក្នុង​គោលបំណង​ឱ្យ​សៀវភៅ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល ប្រាំ ឆ្នាំ (២០២០-២០២៤)​របស់​រដ្ឋបាល​ខេត្ត​។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធ​ទាំង​បី លោក​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត និង​មន្ត្រី​ចំណុះ​ក្នុង​រដ្ឋបាល​ខេត្ត​ទាំងមូល​។​

​មាន​មតិ​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ចាំបាច់​ត្រូវ​អនុវត្ត​ផែនការ​ខាងលើ​ទៅ​តាម​ការគ្រោងទុក ព្រោះ​ខេត្ត​មាន​លក្ខណៈ​គ្រប់គ្រាន់ ទាំង​ទម្រង់ អត្ថន័យ និង​ខ្លឹមសារ​ស្រប​តាម​ក្របខ័ណ្ឌ​ច្បាប់ និង​មាន​សង្គតិភាព ជាមួយ​គោលនយោបាយ​ជាតិ ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​សេចក្តីណែនាំ​នានា​ជា​ធរមាន​។​

​លើសពីនេះ ដើម្បី​ធ្វើឱ្យ​ផែនការអភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់់ និង​បន្ត​សហការ​គ្នា​ឱ្យបាន​ល្អ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ទេសចរណ៍​របស់​យើង​ឱ្យ​កាន់តែ​មាន​សក្តានុពល​ខ្លាំងក្លា​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ