ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អាវុធហត្ថ​ខេត្តព្រៃវែង បង្ក្រាប​ជនសង្ស័យ​០៣​នាក់ ករណី​លួច​ចូល​ហ្វេ​ស​ប៊ុ​ក​គេ ឆាត​ខ្ចី​លុយ​បាន​៣៩​លាន​រៀល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894
ខេត្តព្រៃវែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ករណី​ឆបោក​ប្រាក់​តាម​វី​ង ដោយ​លួច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​គេ ឆាត​ខ្ចី​លុយ​បាន​ចំនួន ៣៩​លាន​រៀល ។

ករណី​ឆបោក​ប្រាក់​តាម​វី​ង កើតឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បានអោយ​ដឹង​ថា មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​ចូល​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ SAVY HUN រស់នៅ​ភូមិ​មាន​ជ័យ ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង ហើយ​បាន​ឆាត​មក​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Khut Vibol រស់នៅ​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដើម្បី​ឲ្យ​ផ្ញើ​លុយ​ចំនួន ៣៩,០០០,០០០​រៀល​។ ដោយសារ​ម្ចាស់​ហ្វេ​ស​បុក​ទាំង​ពីរ ជា​មនុស្ស​ស្គាល់គ្នា​ផង ហើយ​រកស៊ី​ផ្ញើ​លុយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​បាន​ផ្ញើ​ឲ្យ​ជនសង្ស័យ​។ ក្រោយមក​ទើប​ដឹង​ថា ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ SAVY HUN ត្រូវ​បាន​ចោរលួច​ចូល ដើម្បី​ឆាត​ឆបោក​ប្រាក់ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ លោក​ឧត្តមសេនីយ៍ត្រី ឈួ​ន គឹ​ម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ ធ្វើ​សហការ ជាមួយ​ក្រុមហ៊ុន​វី​ង ដើម្បី​ឆែក​ទីតាំង​ដក​លុយ ជា​លទ្ធ​ឃើញ​ថា ការ​ដក​លុយ​នេះ គឺ​ដក​នៅ​ក្នុងភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​មក​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដព្រៃវែង ធ្វើការ​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ រួម​មាន ៖
ទី​១-​ឈ្មោះ អាន ដា​និ​ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់​អន​ឡាញ រស់នៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត​ប្រាំង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ
និង​ទី​២-​ឈ្មោះ នី ចិ​ត្រា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត​ប្រាំង ស្រុក​ព្រៃ​នប់ ខេត​ព្រះ​សីហ​នុ ។

សម្ភារ​ចាប់​យក រួម​មាន ៖
-​ម៉ូតូ​២​គ្រឿង
-​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ ច្បាប់​ដើម​២​សន្លឹក
-​សំបុត្រ​កំណើត​១​ច្បាប់ សំបុត្រ​បញ្ជាក់​កំណើត​២​ច្បាប់ និង​ឯកសារ​មួយ​ចំនួន
-​កាត​ធនាគារ​៥
-​ប​ណ្ណ័​សម្គាល់​យានយន្ត​ច្បាប់​ដើម​១
-​ប័ណ្ណបើកបរ​ចំនួន​១
-​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចំនួន​២
-​លោហធាតុ​ពណ៌​លឿង ចំនួន​១​ខ្សែ និង​បន្តោង​រូប​សត្វ​ចំនួន​១
-​ស៊ី​មកា​ត​ចំនួន​២១​ស៊ី​ម
-​កាបូបដៃ​១
-​កាបូប​យួរដៃ​១
-​សោរ​រថយន្ត​១
ស្លាក​លេខ​ម៉ូតូ ព្រះ​សីហ​នុ​1J 8234
-​ទូរ​សព្ទ​ចំនួន​៩​គ្រឿង
និង​-​ប្រាក់​ដុល្លារ ១,៤០០$ និង​ប្រាក់​រៀល ៣,៩០៣,០០០​រៀល ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បន្ត​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​សហការ​ជាមួយ​ក្រុមហ៊ុន​វី​ង ឆែក​មើល​កាមេរ៉ា ឃើញ​មានការ​ដក​លុយ​នៅ​ចំណុច​ផ្ទះ​វី​ង ឈ្មោះ​ផល្លែ​ន នៅ​ភូមិ​ពន្លៃ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយ​កម្លាំង​ស្នើ​សុំ​គោល​ការ​ពន្លាត​ដែនដី ទៅ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ស្រាវជ្រាវ​បន្ត ។

ក្រោយ​ពី​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​រួច​មក កម្លាំង​រាជ​អាវុធហត្ថ​ខេត្តព្រៃវែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់​ទៀត ទី​៣-​ឈ្មោះ អ៊ា​ម គិ​ម​រាស ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ពន្លៃ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេតបន្ទាយមានជ័យ ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
-​ទូរ​សព្ទ​ដៃ​ចំនួន ០១​គ្រឿង
-​អត្ដសញ្ញាណប័ណ្ណ​ចំនួន ០១
និង​-​ប្រាក់​រៀល ចំនួន ១,៨០០,០០០​រៀល ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ