ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

កូន​ឈើប្រណិត​ប្រមាណ​ជាង​២០០០០​ដើម​បាន​យក​ទៅ​ដាំ​ឡើង​វិញ​នៅ​តំបន់​សហគមន៍​ព្រៃឈើ​ស្រែ​ក្រសាំង​ក្នុងស្រុក​ស្ទោង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ធំ ៖ ដោយមាន​កិច្ចសហការ​រវាង​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ​និង​មន្ទីរ​បរិស្ថា​ន​ក្រោម​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ កូន​ឈើប្រណិត​និង​កូនឈើ​ផ្សេងៗ​ទៀត​ប្រមាណ​២៥៧០០​ដើម​បាន​យក​ទៅ​ដាំ​ឡើង​វិញ​នៅ​តំបន់​សហគមន៍​ព្រៃឈើ​ស្រែ​ក្រសាំង ស្ថិតនៅក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ក្រោម​វត្តមាន​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​មាន​ការអញ្ជើញ​ពី​មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន ។​

​ឯកឧត្តម សុខ លូ បាន​លើក​ថា​ប្រពៃណី​ដាំ​កូន​ឈើ​ជា​ស្នា​ព្រះហស្ត​ដែល​បាន​បន្សល់​ទុក​ដោយ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​នរោត្តម សីហនុ ដែល​ឲ្យឈ្មោះ​ថា រុក្ខ​ទិវា ហើយ​ពិធី​នេះ​ត្រូវបាន​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​កំណត់​យ៉ាង​ជាក់លាក់​ដើម្បី​ប្រារព្ធ​ពិធី​ដាំ​កូន​ឈើ​នេះ​ជា​រៀងរាល់​ឆ្នាំ​ទូទាំងប្រទេស​។ ដោយឡែក​គោលបំណង​សំខាន់​នៃ​ការដាំដុះ​នេះ​គឺ​ដើម្បី​ស្តារ​ព្រៃឈើ​ដែល​បាន​បាត់បង់​ឡើងវិញ​សម្រាប់​ជា​ប្រភព​ទឹកសាប​ប្រើប្រាស់​ព្រោះ​ព្រៃឈើ​មាន​សារៈសំខាន់ និង​ផលប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​មនុស្ស សត្វ បរិស្ថាន ។​

​ឯកឧត្តម​បាន​លើកឡើង​ថា ព្រៃឈើ​មិន​ត្រឹមតែ​ជួយ​ដល់​មនុស្ស​សត្វ​និង​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រៃឈើ​ជារ​បាំង​ខ្យល់​ទប់ស្កាត់​ការ​សឹករេចរឹល ព្រៃឈើ​ការពារ​នូវ​ការហូរ​ច្រោះ​ទប់ស្កាត់​ការបាក់​ស្រុត​ផ្សេងៗ ការពារ​គ្រោះធម្មជាតិ ខ្យល់ព្យុះ គ្រោះរាំងស្ងួត​ជាដើម និង​ផ្តល់​នូវ​សោភ័ណភាព ទាក់ទាញ​នូវ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យចូល​មក​ទស្សនា​កាន់តែច្រើនៗ​ឡើង ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ដល់​ប្រជា​សហគម​ន៍​និង​ជាតិ​ទាំងមូល​៕
​ការដាំ​កូនឈើ​ពិតជា​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​ចលនា​បំផុស​ស្មារតី​ប្រជាពលរដ្ឋ​យើង​ឲ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ ចូលរួម​ក្នុង​ការដាំដុះ និង​ការពារ ព្រៃឈើ ក៏​ដូចជា​ការជួយ​ផ្ដល់​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដើម្បី​បង្កបង្កើន​ផល​កសិកម្ម​បង្កើន​សុខុមាលភាព​គ្រួសារ ព្រមទាំង​ជួយ​លើកស្ទួយ​បរិស្ថាន​សង្គម​ផងដែរ ។​

​ឯកឧត្តម​បន្តថា​ការដាំ​កូនឈើ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ការខិតខំ​ប្រឹងប្រែ​ង​យ៉ាង​សកម្ម​របស់​យើងទាំងអស់គ្នា ក្នុង​ការស្តារ​គម្រប​ព្រៃឈើ​ឡើងវិញ​ឲ្យមាន​ពណ៌​បៃតង​និង​ដើម្បី​រក្សាបាន​នូវ​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​បញ្ហា​ប្រឈម និង​ជា​កង្វល់​រួម​ដ៏​ធំ​មួយ​របស់​ពិភពលោក ដោយសារ​តែ​បណ្ដា​ប្រទេស​ជឿនលឿន​ជាច្រើន បាន​បញ្ចេញ​ឧស្ម័ន​ពុល ឧស្ម័ន ផ្ទះ​កញ្ចក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​នោះ​កម្ពុជា និង​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត បាន​និង​កំពុង​រងគ្រោះ​យ៉ាង​ខ្លាំង និង​បាន​ធ្វើឲ្យ​កំដៅ​នៅ​លើ​ផែនដី​កើនឡើង​។​

​ម្យ៉ាងទៀត ការដាំ​ដើមឈើ បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី តាមរយៈ​ការជួយ​ធ្វើ​និយ័តកម្ម​អាកាសធាតុ​ជួយ​កាត់​បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹក​ជំនន់ ខ្យល់ព្យុះ និង​ការ​ស្រូប​យក​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​និង​បរិស្ថាន​ធម្មជាតិឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ខ្លួន​ផង សហគមន៍​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ផងដែរ ជាពិសេស​កាត់បន្ថយ​នូវ​គ្រោះ​ធម្មជាតិ​ដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត​ជាដើម​។​
​តាម​របាយការណ៍​របស់លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទី​រក​សហគមន៍​ព្រៃឈើ​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត​កំពង់ធំ​បានឲ្យដឹង​ថា​សហគម​ន៍​ព្រៃឈើ​ក្នុង​ខេត្ត​មាន​៨៣ សគម​ន៍​ហើយ​កូនឈើ​ទាំងអស់នេះ​យក​ទៅ​ដាំ​ក្នុង​ផ្ទៃ​ដី​៤០​ហិច​តា លើ​ផ្ទៃដី​ទាំងមូល​១២៦១.៥​ហិច​តា ៕

Filed in: ព័ត៌មានជាតិ