ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

​លោក អូន (​ហៅ​បឹងបុ​បា្ផ​)​បើក​ល្បែង​ស៊ីសង​កាស៊ីណូ​ភូមិ​យើង យ៉ាង​គគ្រឹក​គ្រេង នៅក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ត្បូងឃ្មុំ ៖ ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា​: លោក អូន (​ហៅ​បឹងបុ​បា្ផ​) ជា​ម្ចាស់​បើក​ល្បែង​សីុស​ង ឲ្យ លោក រតនា ជា​អ្នក​រត់ការ និង​អ្នកសារព័ត៌មាន​មួយចំនួន​តូច​កំពុងតែ​រត់​ការឲ្យ ម្ចាស់​កាស៊ីណូ​ភូមិ​យើង ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បាន​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ អាប៉ោង​យូគី និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​យ៉ាង​ពពាក់ពពូន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​បណ្តោយ​ឲ្យ​លោក អូន (​បឹងបុ​បា្ផ​) ជា​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ផ្ទុយ​ពី​គោល​ការ​ដែល​មានចែង​ក្នុង​ច្បាប់​អនុញ្ញាត​បើក​កាស៊ីណូ​។

​ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ចំពោះ​ករណី​ម្ចាស់​កាស៊ីណូ​ភូមិ​យើង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​។​

​ប្រភព​ពី​អ្នក​ធ្លាប់​ចូល​ទៅក្នុង​ទីតាំង​ល្បែងស៊ីសង​នៃ​កាស៊ីណូ​ភូមិ​យើង បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នកជិះរថយន្ត​រាប់​សិប​គ្រឿង និង​ជិះ​ម៉ូតូ​រាប់រយ​គ្រឿង​ចូល​ទៅ​លេង​ល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង​យូគី និង​ល្បែង​ផ្សេងៗ​ទៀត​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាច​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នោះទេ​។​

​ប្រភព​ថ្មីៗ​បាន​រាយការណ៍​ឲ្យដឹងថា សម្រាប់​ការ​បញ្ជល់មាន់​១​គូៗ​មាន​ដាក់​ដើម​ថា​ន់​ពី​១០០០​ដុល្លារ​ដល់​៥០០០​ដុល្លារ​ឬ​ច្រើន​ជាង​នេះ ហើយ​ល្បែង​បៀ​អាប៉ោង​យូគី និង​ល្បែង​ច្រើន​ប្រភេទ​ទៀត​ក៏​បើក​លេង​ទ្រង់ទ្រាយ​ធំ​ផងដែរ​។ ប៉ុន្តែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ធ្វើ​ជា​មើលរំលង​ទង្វើ​របស់​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ទៅវិញ​។​

​តាម​ការកត់សម្គាល់​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា លោក អូន​(​បឹងបុ​បា្ផ​) ករណី​ម្ចាស់​កាស៊ីណូ​ភូមិ​យើង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​ជា​រៀងរាល់ថ្ងៃ​កំពុង​ធ្វើឲ្យ​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​។​

​ប្រភព​ខ្លះ​សង្ស័យថា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​កាស៊ីណូ​ភូមិ​យើង ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ប្រជាពលរដ្ឋ​ខ្មែរ ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នោះ​យ៉ាង​ពពាក់ពពូន​។ ប្រជាពលរដ្ឋ​បាន​អំ​ព​នាវ​យ៉ាង​ទទូច​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​អំពី​ភាព​អសកម្ម​របស់លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រោះ​សព្វថ្ងៃ​នេះ​មិនមែន​តែ​នៅក្នុង​ស្រុក​ពញាក្រែក ប៉ុណ្ណោះ​ទេ​ដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​សុខ​សប្បាយ​៕

Filed in: ព័ត៌មានជាតិ