ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​សមត្ថកិច្ច​ត្បូងឃ្មុំ​រង​ការរិះគន់​មិន​បង្ក្រាប​ល្បែងស៊ីសង​ខណៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​កាស៊ីណូ​ភូមិ​យើង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ត្បូងឃ្មុំ ៖ ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​នៅ​ឆ្នាំ​១៩៩៨​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ឲ្យមាន​អាជី​វ​កម្ម​កាស៊ីណូ​នៅ​កម្ពុជា​ក្រៅ​រង្វង់​២០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ដោយ​យក​ផ្ចិត​នៅ​វត្តភ្នំ​លើកលែងតែ​តំបន់​ព្រំដែន​តំបន់ភ្នំ​បូកគោ និង​រមណីយដ្ឋាន​គិរី​រម្យ ហើយ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លែង​ល្បែង​ឡើយ ។ តែ​ជាក់ស្តែង ការបើក​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ​ភូមិ​យើង​កំពុងតែ​ដំណើរការ​ដោយ​រលូន​ស្ថិតនៅ​ចំណុច​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​ដោយ​គេ​អះអាង​ថា ផ្ទុយ​ពី​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ខណ​:​មហាជន​ធ្វើកា​រិះគន់​និង​លើកឡើង​ថា​ផ្ដើមចេញពី​ល្បែងស៊ីសង​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ពេញបន្ទុក​គឺ​នាំឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​អំពើចោរកម្ម​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​នា​ពេលបច្ចុប្បន្ន ។​

​ប្រជាពលរដ្ឋ​បន្ត​រិះគន់ថា សង្វៀន​ជល់​មាន់​ស្ថិតក្រោម​វត្ត​មាន​កាស៊ីណូ​ភូមិ​យើង​កំពុងតែ​បើក​លេង​ភ្នាល់​មិន​រំខាន​ដល់​សមត្ថកិច្ច​ដែល​គេ​អះអាង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូល​លេង​ភ្លូកទឹកភ្លូកដី​បើក​ឲ្យ​លេង​ភ្នាល់ល់​ដាក់លុយ​យ៉ាង​រលូន​គេ​លេង​ភ្នាល់​គ្នា​ក្នុង​១​គូរៗ​ចាប់ពី​១០០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​ក្នុងនោះ​ផងដែរ​មានដូចជា​បញ្ជល់មាន់ បៀ​អាប៉ោង​យូគី​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត ។ ជាង​នេះ​ទៅទៀត​នោះ មាន​អ្នកខ្លះ​លេង​ចាញ់​លក់់​អស់​ឡាន​និង​របស់របរ​គ្រឿងអលង្កា​រ​ជាច្រើន​ទៀត​។​ការ​បង្រា្ក​ប​ល្បែងស៊ីសង​គឺជា​ចំណុច​មួយ​ដ៏​ក្ដៅគគុក​នៃ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដែល​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​ទប់ស្កាត់​និង​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​អនុវត្ត​ន៏​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​។​ប៉ុន្តែ​នៅ​បច្ចុប្បន្ន​នេះ​នៅ​តាម​បណ្ដា​ខេត្ត​នានា​មួយចំនួន​ពិសេស​ល្បែង​ជល់​មាន់ កំពុង​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើងៗ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ។ ប៉ុន្តែ​គេ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​នោះ​ឡើយ​។​ជាក់ស្ដែង​កាស៊ីណូ​ភូមិ​យើង​ដ៏​ធំ​មួយ​កន្លែង​ខាងលើនេះ​បើក​លេងឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេងឡើង​គគ្រឹកគគ្រេង​ខណៈ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ដោយ​គេ​រិះគន់​ថា​ក្រោម​ការ​បើកដៃ​ពី​សំណាក់​អាជ្ញាធរ​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ជាពិសេស​គឺ​ភាពមិន​អើពើ​របស់​លោក​ឧត្តមសេនីយ៍បែន​រ័ត្ន​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​នេះ​តែម្ដង​។ ប្រការ​នេះ​នាំឲ្យ​ប្រជាពលរដ្ឋ​សម្ដែង​ការភ័យខ្លាច ដោយ​កើត​មាន បទល្មើស​ផ្សេងៗ គួរឲ្យ​ព្រួយបារម្ភ ព្រោះ​មាន​ពលរដ្ឋ​ខ្លះ ចាញ់ល្បែង​លក់​អស់​ទ្រព្យសម្បត្តិ​ដីធ្លី និង​ជំពាក់​បំណុល​គេ ជុំ​ទិស​ទៀត​ផង បញ្ហា​អសន្តិសុខ​សង្គម ដែល​កើតចេញ​ពី​ល្បែងស៊ីសង ជាច្រើន​ប្រភេទ ទើប​ប្រជាពលរដ្ឋ​គោរព​អំពាវនាវ​ដោយ​ស្នើសុំ​ឲ្យ​លោក​ជាម​ច័ន្ទ​សោភ័ណ្ឌ​អភិបាលខេត្តត្បូ​ង​ឃ្មុំ​ទប់ស្កាត់​និង​ចាត់វិ​ធានកា​រ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​នៅ​ថៃ្ង​នេះ​សារព័ត៌មាន​យើង​បាន​ទាក់ទង​ទៅ​អ្នកពាក់ព័ន្ធ​ដែរ​តែ​មិន​លើក​ទូរស័ព្ទ​។​

​សារព័ត៌មាន​យើង​ផ្សព្វផ្សាយ​នេះ​ក្នុងន័យ​ជំរុញ​ឲ្យ​ប​ញ្ឍប់​ការលេង​ល្បែងស៊ីស​ង​ខុសច្បាប់​គ្រប់​ប្រភេទ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​និង​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ឆ្នាំ​១៩៩៨​ដែល​បាន​ចែង​ផ្តន្ទាទោស​៖
*​អ្នកញៀន​ល្បែងស៊ីសង ផ្អែក​តាម​
​មាត្រា​៤៖ ជន​ណា​លេង​ល្បែងស៊ីសង ជន​នោះ​ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​១​ម៉ឺន​រៀល ដល់ ៥​ម៊ឺន​រៀល រឺ ដាក់​គុក​ពី​១​សប្តាហ៍ ដល់ ១​ខែ​។​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​៥​ម៉ឺន​រៀល ដល់ ៥​សែន​រៀល និង​ដាក់គុក​ពី​១​ខែ ដល់ ១​ឆ្នាំ​។​
*​មេ​បន​ល្បែងស៊ីសង​ផ្អែក​តាម​
​មាត្រា​៥៖​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់ ពី ៥​លាន​រៀល ដល់ ២០​លាន​រៀល និង​ដាក់គុក​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ ចំពោះ​អ្នក​បើក​លេង​ល្បែងស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង​និង​ភ្នាក់ងារ​ស៊ីសង​។​
​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ និង​ដាក់គុក​ខាងលើ​នេះ​ជា​អតិបរមា​។​

​សូម​ជម្រាប​ជូន​ថា​សម្ដេច​សខេង​ឧបនាយក​រដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​បង្កើន​ការការពារ​ភូមិ​សរ​គ្មាន​គ្រឿងញៀន​និង​គ្មាន​បទល្មើស​គ្រប់​ប្រភេទ​ដើម្បី​ធានា​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពល្អប្រសើរ​។​មិនតែប៉ុណ្ណោះ​សម្តេច​សខេង​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​បង្កើន​ការសហការ​គ្នា​ដើម្បី​ពង្រឹង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព គ្មាន​សកម្មភាព​លួច​ឆក់​ប្លន់​គ្រប់​ប្រភេទ គ្មាន​ការដាំដុះ ការផលិត ការ​ចរាចរ ការជួញដូរ ការ​ចែកចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ គ្មាន​អំពើ​អានា​ចារ្យ ការជួញដូរ​ស្ដ្រី និង​កុមារ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ គ្មាន​ក្មេង​ទំនើ​ង គ្មាន​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​គ្រប់​ប្រភេទ គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ វិធានការ​ទប់ស្កាត់ គ្រប់គ្រង និង​ឆ្លើយតប​ចំពោះ​គ្រោះមហន្ដរាយ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ការត្រួតពិនិត្យ​ខុសច្បាប់ ។​

​សម្ដេច​បាន​បញ្ជាក់ថា ការ​បញ្ជា​ឱ្យ​អាជ្ញាធរ​បង្កើន​ការការពារ​ភូមិ​សរ​គ្មាន​គ្រឿងញៀន​និង​គ្មាន​បទល្មើស​គ្រប់​ប្រភេទ​នេះ ដើម្បី​ធានា​រក្សា​សន្ដិសុខ សុវត្ថិភាព​ភូមិ​ឃុំ​សង្កាត់​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាពកក់ក្ដៅ​និង​មិន​មាន​ការភ័យខ្លាច​អំពី​ភាពអសន្ដិសុខ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ។​ការ​ថ្លែង​របស់​សម្តេច​សខេង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩ និង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល នៃ​ការអនុវត្តន៍​ផែនការ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៤ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​៕

Filed in: ព័ត៌មានជាតិ