ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្ត​កែប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាាព កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ លោកស្រី មឹន មាណ​វី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក និង​លោក វ៉ៅ សុខា អភិបាលរង​ខេត្ត តំណាង លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​សាលាខេត្ត​កែប ។

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ដោយ លោក លោកស្រី ប្រតិភូ មកពី​ក្រសួង សាធារណៈ ការ និង​ដឹកជញ្ជូន ក្រុមប្រឹក្សា​ខេត្ត ប្រធាន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី អាជ្ញាធរ​ក្រុុង ស្រុក និង​ក្រុម​យុវជន សរុប​ចំនួន​១៨៦​នាក់​។

​លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប បានបញ្ជាក់​ថា យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​នេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ជា​ពិសេស​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត ឱ្យ​យកចិត្តទុកដាក់ និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យនៅ​កម្រិត​ទាប​បំផុត​។

​លោក​បាន​បន្តថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ព្រមៗ​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នក​ដទៃ ប្រកប​ដោយ​ឆន្ទៈ​ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ឆ្នាំ​២០២០ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ​ឱ្យបាន​អតិបរមា​នូវ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ កំណើន​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក ក្នុងន័យ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​របស់​ប្រជាជន ឲ្យនៅ​កម្រឹត​ទាប​បំផុត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ