ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

​អភិបាលខេត្ត​ពោធិ៍សាត់ ចុះសួរសុខទុក្ខ និង​ដោះស្រាយ​បញ្ហា ជូន​អាជីវករ​ផ្សារ​ថ្មី​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន នា​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយផ្ទាល់ ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ ដែល​កំពុង​រក​ទទួល​ទាន ក្នុង​ផ្សារ​ថ្មី​ពោធិ៍សាត់ ក្រោយ​ពី​ស្ថានភាព​កូវី​ដ​១៩​នៅ​កម្ពុជា ហាក់​មាន​ភាព​ធូរស្រាល​ជាង​មុន​បន្តិច​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ម៉ៅ ធនិន បានឱ្យដឹងថា នេះ​គឺជា​ទម្លាប់​ដែល​កន្លងមក លោក​តែងតែ​ចុះ​ជាប់​ជាប្រចាំ នៅ​គ្រប់​ផ្សារ​ទាំង​១១ ទូទាំង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ក្តាប់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ទាំង​អស់​។
​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ក្នុងស្ថានភាព​កូវី​ដ​១៩ ផ្ទុះ​ឡើង​ជា​សកល លោក​បាន​ខកខាន​បន្តិច ក្នុង​ការចុះ​ជួប​បងប្អូន​អាជីវករ តែ​នៅ​ពេល​នេះ​ស្ថានភាព​កូវី​ដ បាន​ធូរស្រាល​ជាង​មុន​បន្តិច ជា​ពិសេស​ខេត្ត​ពោធិ៍សាត់ ពុំ​មាន​ករណី​កូវី​ដ​១៩​នៅឡើយ​។​

​ជាមួយគ្នា​នោះ លោក​ក៏​បាន​ត្រួតពិនិត្យ​ការអនុវត្ត​យន្តការ ដែល​បាន​ដាក់​ចេញ​កន្លងមក លើ​ការថែទាំ​អនាម័យ បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និង​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ ជូន​បងប្អូន​អា​ជីករ ជាពិសេស​សម្រួល និង​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ សម្តៅ​រួមចំណែក​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប៉ិនប្រសព្វ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​បងប្អូន​អាជីវករ សូម​ឱ្យ​ដាក់តាំង​លក់ តាម​គំនូស​ដែល​បាន​កំណត់ ដើម្បី​រក្សា​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់​ផ្សារ និង​បញ្ជៀ​ស​ការកក់ស្ទះ​ចរាច​រណ៍ ព្រមទាំង​បាន​ទទួលយក​នូវ​សំណូមពរ ពាក់ព័ន្ធ​នឹង​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ដើម្បី​ឱ្យ​អ្នក​ទទួល​ម៉ៅការ​ភាស៊ី និង​អាជ្ញាធរ​ក្រុង ធ្វើ​ការឆ្លើយតប និង​ដោះស្រាយ​ភ្លាមៗ ជូន​បងប្អូន​អាជីវករ​។​

​ក្នុងឱកាស​នោះ លោក ម៉ៅ ធនិន ក៏បាន​ផ្តល់​ជូន​ថវិកា​បន្តិចបន្តួច​ដល់​លោកតា លោកយាយ និង​ជន​ចាស់ជរា ដែល​បាន​យក​បន្លែបង្ការ​បន្តិចបន្តួច មក​លក់ដូរ​ចិញ្ចឹមជីវិត​នៅ​ទីនោះ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ