ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

អភិបាលខេត្ត​ស្វាយរៀង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ពី​ជំងឺ​កូ​វីដ​-១៩​រលក​ទី​២​។​
​លោក​ប្រសាសន៍​បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់ គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ ជាពិសេស​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់បំផុត ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិពល​ជំងឺ​កូវី​ដ​-១៩ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន ក្នុង​ការប្រកប​របរ​ទទួលទាន​ប្រចាំថ្ងៃ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ដែរ​ថា អំណោយ​មនុស្សធម៌​ទាំងអស់នេះ គ្រាន់តែ​អាចជួយ​សម្រួល​ការខ្វះខាត​របស់​បងប្អូន​បាន​មួយ​រយៈពេល​ប៉ុណ្ណោះ ហើយ​រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់​ហើយ ត្រូវ​រួសរាន់​ត្រៀមលក្ខណៈ​បង្កបង្កើន​ផល ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក​ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេលនេះ​ឡើយ បើ​ទោះ​បី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ត្រូវ​ធ្វើ​អនាម័យ​សុខភាព​ឲ្យបាន​ជាប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ក្រុមគ្រួសារ​កុំឲ្យ​មាន​ឆ្លង​មេរោគ កូវី​ដ​-១៩ នេះ​ឲ្យសោះ​ក្នុង​ការចូលរួ​មប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​យើង​។

​លោក​ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្ត​ឲ្យបាន​ជា​ប្រចាំ​នូវ​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​គឺ ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹកសាប៊ូ អាល់​កុល ឬ​ជែល និង​ពាក់​ម៉ាស់​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ខ្ទប់​មាត់​ជាមួយ​ក្រមា ឬ​ម៉ាស នៅពេល​ក្អក ឬ​កណ្តាស នៅក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​។ ម្យ៉ាងវិញទៀត​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ សំខាន់​កាត់បន្ថយ​ឲ្យបាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើការ​អប់រំ​កូនចៅ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ខិតខំ​ប្រកប​មុខរបរ​បង្ក​បន្ថែ​ម ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​លោក​អភិបាលខេត្ត​ស្វាយរៀង​មានប្រសាសន៍​បែប​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា​កសាង​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​គយ​ត្របែក​ក្រុងស្វាយ​រៀងព្រឹ​ក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ​។ ពិធី​នេះ​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ព្រមទាំង​លោក លោកស្រី មន្ត្រី​ថ្នាក់ដឹកនាំ​អភិបាល​ក្រុង​ក្រុមប្រឹក្សា​ក្រុង​និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ផងដែរ​៕

Filed in: ព័ត៌មានជាតិ