ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​សម្តេច​តេជោ ហ៊ុន សែន ផ្តល់​យុត្តិធម៍​ដល់​ប្រជាពលរដ្ឋ​២៤០​នាក់ នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពត​)៖ មាន​ប្រជាពលរដ្ឋ​ចំនួន ២៤០​នាក់ បាន​ដាក់​ពាក្យ​គោរព​ស្នើសុំ​ជំនួយ​អន្តរាគមន៍​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី ២៩ មិថុនា ឆ្នាំ ២០២០ ប្តឹងតវ៉ា​ពី ឈ្មោះ សៅ ទីន ជា​មន្ត្រី​សាលាស្រុក​កំពង់ត្រាច ដែល​មាន​ម្តាយក្មេក​ឈ្មោះ សែម វណ្ណ​ថា អាយុ ឆ្នាំ​៤៩ ដែល​បាន​ចាក់ដី​លុប​ចំណី​បឹង​ដែល​ជា​ដី​រដ្ឋ​បម្រុង​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​អះអាង​ថា​បាន​កាន់កាប់​អាស្រ័យ​ផល​យូរ​ឆ្នាំ​មកហើយ​។ តាមពិតទៅ ឈ្មោះ សែម វណ្ណ​ថា មាន​ដី​ដែល​មាន​បណ្ណ​កម្មសិទ្ធិ​ប្លង់​រឹង​ដែល​ចេញ​អោយ​ដោយ​សុរិយោដី​ត្រឹមត្រូវ​មាន​ចំនួន​តែ​ជាង ៣,៩៣០​ម​២ តែប៉ុណ្ណោះ​។ ប៉ុន្តែ​គាត់​បាន​ចាក់​ដី​ហៀរ​ចេញមកក្រៅ​ដី​គាត់​ជា​ច្រើន​ម៉ែត្រ​ដែល​បាន​បង្ក​អោយ​មាន​ការផ្ទុះ​កំហឹង​តវ៉ា​ពី​ប្រជាជន​២៤១​នាក់​នៅ​ទីនោះ​។​

​ប្រជាពលរដ្ឋ​មិន​យល់ព្រម​ដាច់ខាត​អោយ​ដី​នោះ​ធ្លាក់​ទៅ​ជា​ដី​កម្មសិទ្ធិ​របស់​បុគ្គល​តែម្នាក់ឯង ព្រោះ​ទាំង​អាជ្ញាធរ ទាំង​សហគមន៍​គឺ​បាន​ដឹង​ច្បាស់​នឹង​ទទួលស្គាល់ថា​ដី​នោះ​គឺជា​ចំណី​ដី​បឹង​របស់​រដ្ឋ​។​

​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​អាជ្ញាធរ​រក្សា​ដី​នោះ​ជា​សម្បត្តិ​រដ្ឋ​ទុក​បម្រើអោយ​ផលប្រយោជន៍​សហគម​រួម (​ធ្វើ​ជា​សួន​សហគម ឬ​សាលាឆទាន​) ដែល​មាន​ដាំ​ដើមឈើ​ជា​ម្លប់​សម្រាប់​មនុស្ស​ទូទៅ​។
​ដី​នេះ​មាន​ទីតាំង​នៅ​ភូមិ ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ ភ្នំ​ប្រាសាទ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​គឺ​បាន​កើតឡើង​កាលពី​ខែ ឧសភា ២០២០ កន្លងមក ប៉ុន្តែ​ដំណោះស្រាយ​គ្មាន​លទ្ធផល​ទើប​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ប្តឹង​មក​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​នៅ​ថ្ងៃ​ទី ១៧ កក្កដា ២០២០ លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេជោ បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ដោយ​បាន​ជួប លោក​អភិបាលស្រុក​កំពង់ត្រាច ប្រធាន​ភូមិបាល​កំពង់​ត្រាច លោក មេភូមិ មេឃុំ នៅ​ទីនោះ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ដែល​បាន​បញ្ជាក់​ច្បាស់​សារជាថ្មី​ថា​ដី​នោះ​គឺជា​ដី​ចំណី​បឹង​របស់​រដ្ឋ​ដែល​ត្រូវបាន ឈ្មោះ សែម វណ្ណ​ថា បាន​ចាក់​លុប​បំណង​យក​កាន់កាប់​ជា​ច្រើន​ម៉ែត្រ​ចេញពី​ដី​ពិតប្រាកដ​របស់​ខ្លួន ដោយ​លើក​ហេតុផល​ថា​ក្រុមគ្រួសារ​គាត់​បាន​រស់នៅ​អាស្រ័យ​ផល​នៅ​ទីនោះ​យូរ​មក​ហើយ​។​

លោក ដួង តារា និង លោក អភិបាល​ស្រុក​កំពង់ត្រាច ក៏​បាន​ពន្យល់​អំពី​ដី​និង​សម្បត្តិ​ធម្មជាតិ​នានា ដែល​ជា​របស់​រដ្ឋ​រួមទាំង ព្រៃឈើ បឹង ព្រែក ភ្នំ ទន្លេ សមុទ្រ​ជាដើម​។

ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​យល់ថា​អ្វី​ជា​សម្បត្តិ​រដ្ឋ​ហើយ លោក ដួង តារា និង​អាជ្ញាធរ​ស្រុក​បាន​សម្របសម្រួល​ផ្សះផ្សា​បញ្ចប់​វិវាទ​រវាង​ភាគី​ទាំង​២​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។ ដោយ​មាន​ការឯកភាព​ពី លោក អភិបាល​ស្រុក​កំពង់ត្រាច និង​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​ទីនោះ គឺ​បាន​សម្រេច​បន្ថែម​ដី​ក្បាល​ទទឹង ៧​ម៉ែត បណ្តោយ ៥៣​ម៉ែត្រ ជូនទៅ សែម វណ្ណ​ថា​។ ដី​នៅ​សល់​ទាំងអស់​គឺជា​ទុកជា​សម្បត្តិ​រដ្ឋ​សម្រាប់​បម្រើ​ជា​ប្រយោជន៍​សហគម​រួម ដែល​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​បំផុត​គាំទ្រ រួម​ទាំង​អាជ្ញាធរ​ស្រុក ឃុំ និង ភូមិ​ផង​ដែរ​។
​ប្រជាពលរដ្ឋ​មាន​សេចក្តី​សប្បាយ​រីករាយ​និង​ត្រេកអរ​យ៉ាងខ្លាំង​ទទួលយក​ដំណោះស្រាយ​នេះ ដែល​តម្កល់​ផលប្រយោជន៍​សហគម​ជា​ធំ​ជាង​ប្រយោជន៍​បុគ្គល​។​

​បន្ទាប់​មក​ភាគី​ទាំងអស់​បាន​ផ្តិតមេដៃ ដែល​មាន​សមាសភាព​ភាគី​ទាំង​២ ព្រមទាំង មេភូមិ មេឃុំ និង អភិបាល​ស្រុក​កំពង់ត្រាច បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​ជា​សក្សី​ដឹង​ឮ​បញ្ចប់​វិវាទ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ២០២០​។ ភាគី​ទាំងពីរ​បាន​សន្យា​ធ្វើ​ជា​ពលរដ្ឋ​ល្អ មិន​បង្ក​ជំលោះ មិន​ឃុបឃិត​ទន្ទ្រាន​យក​ដី​រដ្ឋ​ជា​បន្ត​ទៀត​។

​ជាមួយគ្នានេះដែរ ភាគី​ទាំងពីរ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​យុត្តិធម៍​ជូន​ដល់​ពួកគាត់​ទាំងអស់​គ្នា​។ បងប្អូន​ប្រជាពលរដ្ឋ បាន​សន្យា​បន្ត​គាំទ្រ​នឹង​បោះឆ្នោត​ជូន​សម្តេច​តេជោ និង​គណបក្ស​ប្រជាជន​គ្រប់ៗ​អាណត្តិ​។​

លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេជោ និង​ជា​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​សណ្តោស​ប្រណី​នឹង​ផ្តល់​ដំណោះស្រាយ​យុត្តិធម៍​ដល់​ពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។

ទន្ទឹមនឹងនេះ​ដែរ លោក ដួង តារា ក៏​បាន​អរគុណ​ដល់​លោក​អភិបាល​ខេត្ត​កំពត អភិបាល​ស្រុក​កំពង់ត្រាច លោក​មេឃុំ​ភ្នំ​ប្រាសាទ លោក​មេភូមិ ចុង​សួង ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ដោះស្រាយ​សម្របសម្រួល​បញ្ចប់​វិវាទ​ដែល​មាន​រយៈពេ​លជាង​៣ ខែ​មកនេះ​បាន​ចប់​ជា​ស្ថាពរ​តាម​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​ជាមួយគ្នា​នោះ​ដែរ លោក ដួង តារា ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​ទាំងអស់ ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ពី​ពេលវេលា និង​ផល​កម្រៃ​ក្នុង​ការចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​។ អរគុណ​សន្តិភាព​៕

Filed in: ព័ត៌មានជាតិ