ទាន់ហេតុការណ៍
អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ទីសាធារណៈ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដែល​មាន​លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ លោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធាន​ផ្នែក ចុះ​អនុវត្ត​ការងារ​ដូច​ខាងក្រោម​៖
១/.​ចូលរួម​ក្នុងការ​ពន្លត់​អគ្គីភ័យ​នៅ​ផ្លូវ ព្រះ​ត្រសក់ផ្អែម​(​ផ្លូវ​លេខ​៦៣) សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​
២/.​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ​មាន មហាវិថី​ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះស៊ីសុវត្ថិ សហព័ន្ធរុស្ស៊ី ព្រះសីហនុ ព្រះ​សុរាម្រិត ផ្លូវ​លេខ ៥១ ៦៣ ១៣៦ ១០៦ ១០៨ ជុំវិញ​មន្ទីរពេទ្យ ព្រះ​អង្គ​ឌួង ជា​លទ្ធផល​៖
-​ចាក់សោរ​កង់​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់ ទុក​នៅ​នឹង​កន្លែង​ចំនួន ០៣​គ្រឿង​
-​ចា​ប់រទេះ​លក់ដូរ​ឥត​សណ្តាប់ធ្នាប់​ចំនួន ០៥​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​
៣/-​សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤
៤/.​ប្រើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​សម្អាត​អនាម័យ បូម​ដី សំរាម ស្លឹក​ឈើ នៅតាម​សួន​មុខ​វត្ត​បទុម​វ​តី សួន​វិមានឯករាជ្យ​៕

Filed in: ព័ត៌មានជាតិ