ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ការអនុវត្ត​គម្រោង​សេវា​សង្គម របស់​រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់ ក្នុង​ខេត្ត​សៀមរាប ថ្ងៃ​សុក្រ ទី​១៧ ខែកក្កដា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្តសៀមរាប​) ៖ កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ការអនុវត្ត​គម្រោង​សេវា​សង្គម របស់​រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់ ក្នុង​ខេត្ត​សៀមរាប ថ្ងៃ​សុក្រ ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ការអនុវត្ត​គម្រោង​សេវា​សង្គម​របស់​រដ្ឋបាល​ថ្នាក់ក្រុង ស្រុក និង​ឃុំ សង្កាត់ ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម​ខេត្តសៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ជំទាវ​ប្រធាន​គណៈ​កម្មា​ធិ​ការពិគ្រោះ​យោបល់​កិច្ចការស្ត្រី និង​កុមារ ខេត្ត តំណាង​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជា​ជន​បង្គោល​របស់​គម្រោង​សេវា​សង្គម​នៅ​រដ្ឋបាល​ក្រុង ស្រុក ផងដែរ​។ សូម​ជម្រាប​ជូន​ផងដែរ​ថា គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​សុខភាព​មាតា ទារក និង​អាហារូបត្ថម្ភ បញ្ហា​ទឹក​ស្អាត​និង​អនាម័យ បញ្ហា​កិច្ចការពារ​កុមារ បញ្ហា​ការអប់រំ​កុមារ​តូច និង​បញ្ហា​ភាព​ងាយ​រងគ្រោះ របស់​ប្រជាពលរដ្ឋ​។ កិច្ច​សំខាន់​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​សេវា​សង្គម ដែល​ប្រើប្រាស់​ថវិកា​មូលនិធិ​ក្រុង ស្រុក និង​ឃុំ សង្កាត់ សម្រាប់​ឆ្នាំ​២០២០ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ជាមួយនេះដែរ​អង្គប្រជុំ​ក៏​បាន​ធ្វើការ​ពិនិត្យ​លើ​ការរៀបចំ​នៃ​ការកំណត់​បញ្ហា​តាមរយៈ​ការ​គូស​ផែនទី​សេវា​សង្គម​ភូមិ ដើម្បី​ធ្វើការ​វិភាគ និង​ការចាត់​អាទិភាព​នៃ​បញ្ហា​ដាក់បញ្ចូល​ទៅក្នុង​ផែ​ការ​កម្មវិធី​វិនិយោគ និង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២១-២០២៣​។ មានប្រសាសន៍ នៅក្នុង​ដំណើរការ​នៃ​កិច្ចប្រជុំ លោកស្រី យូ សុភា អភិបាលរង​ខេត្ត ជា​ប្រធាន​គម្រោង​លើកកម្ពស់​សេវា​សង្គម​ខេត្តសៀមរាប បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក​៖១. ធ្វើការ​ពិនិត្យ​ឲ្យបាន​ម៉ត់ចត ចំពោះ​ការ​គូស​ផែនទី​សេវា​សង្គម​នៅ​តាម ភូមិ ឃុំ សង្កាត់​នីមួយៗ ជៀសវាង​ការធ្វើឲ្យ​បាត់បង់​អត្ថប្រយោជន៍​របស់​ប្រជាពលរដ្ឋ ពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ២. ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ អំពី​កាលបរិច្ឆេទ​នៃ​ការប្រជុំ​កូស​ផែនទី​ភូមិ ។ ២. សហការ​និង​សម្របសម្រួល​ជាមួយ​អ្នកពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​ការរៀបចំ​ផែនទី​សេវា​សង្គម​ភូមិ​។ ៣. ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ​លើ​ការរៀបចំ​ផែនការ និង​ការប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ ឃុំ សង្កាត់ ដើម្បី​ធានា​នូវ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធិភាព ។​
៤. ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ឲ្យបាន​ច្បា​ស់លា​ស់ អំពី​ផែនទី​សេវា​សង្គម​ភូមិ​៕

Filed in: ព័ត៌មានជាតិ