ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សមាជិក​ថ្មី​ត្រូវ​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ មាន​វិន័យ សាមគ្គី ឯកភាព​ផ្ទៃក្នុង​បក្ស ប្រកាន់​ជំហរ​ភាពស្មោះត្រង់​បក្ស សមូហភាព​ដឹកនាំ​ម្នាក់ៗ​ទទួលខុសត្រូវ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​កំពត រីករាយ និង​សូម​ស្វាគមន៍​ចំពោះ​សមាជិក​ថ្មី​ចំនួន​ជិត​១.០០០ នាក់ ដែល​បាន​ស្ម័គ្រ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​របស់​បក្ស និង​បាន​ស្នើសុំ​ឲ្យ​សមាជិក​ថ្មី​ទាំងអស់ ត្រូវ​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ មាន​វិន័យ សាមគ្គី ឯកភាព​ផ្ទៃក្នុង​បក្ស ប្រកាន់​ជំហរ​ភាពស្មោះត្រង់​បក្ស ដោយ​សមូហភាព​ដឹកនាំ​ម្នាក់ៗ​ទទួលខុសត្រូវ​ដើម្បី​រួម​ដំណើរ​ជាមួយ​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ន៍​មូលដ្ឋាន និង​សង្គមជាតិ​។

​ថ្លែង​ក្នុង​ពិធី​បញ្ចូល​សមាជិក​ថ្មី​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​ចំនួន​៩៨៥​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០២០ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​កំពត​បាន​លើកឡើង​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​តែ​ប៉ុណ្ណោះ ដែល​មាន​កម្លាំង​ស្នូល ជា​បង្អែក​ដ៏​រឹងមាំ​របស់​ប្រជាជន ដោយ​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​ជាច្រើន នឹង​បណ្ដា​សមិទ្ធផល​ដ៏​វិសេសវិសាល ក្នុង​រយៈពេល ៤០​ឆ្នាំ​កន្លងទៅនេះ ដោយ​ផ្ដើមចេញពី​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ ប្រទេសជាតិ​យើង​បាន​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ធ្វើឲ្យ​មាន​ការរីកចម្រើ​ន ប្រកបដោយ​ចីរភាព បរិយាប័​ន សមធម៌ ដោយ​សម្រេចបាន​នូវ​ការផ្លាស់ប្ដូរ​សង្គម​យ៉ាង​ធំធេង​ពុំ​អាច​នឹកស្មាន​ដល់​។

​កម្ពុជា​បាន​ប្រែក្លាយ​ពី​វាលពិឃាដ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​គំនរ​ផេះផង់ ទៅ​ជា​ទឹកដី​ដែល​មាន​សន្តិភាព ឯកភាព ស្ថេរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ធ្វើឲ្យ​ប្រជាជន​គ្រប់រូ​បបាន​រស់នៅ​ប្រកប​ដោយ​ក្ដី​សង្ឃឹម​យ៉ាង​សុខដុមរមនា​ក្រោម​ដំបូល នៃ​រដ្ឋធម្មនុញ្ញ​តែ​មួយ នឹង​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ ពិសេស​ក្នុង​ដំណាក់កាល​ថ្មី​នៃ​ប្រទេសជាតិ ជួប​វិបត្តិ​ជា​សកល​នៃ​ជំងឺឆ្លង កូវី​ដ​១៩ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​ដែលមាន​សម្ដេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ បានធ្វើ​ចំណាត់ការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​។​

​ដូច្នេះ​ដើម្បី​ជា​ការឆ្លើយតប ចំពោះ​គុណ​បំណាច់​របស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​នាំមក​នូវ​សន្តិភាព ស្ថេរភាព និង​សមទ្ធិ​ផល ដោយ​ការលះបង់​អាយុជីវិត សាច់​ស្រស់ ឈាម​ស្រស់​ធ្វើ​ជា​ដើមទុន លោក ជាវ តា​យ បាន​ស្នើសុំ​ដល់​សមាជិក​សមាជិកា ពិសេស​សមាជិក​ដែល​ទើបតែ​បញ្ចូល​ថ្មី​នេះ​ត្រូវតែ​មាន​ភាពស្មោះត្រង់ និង​ខិតខំ​ប្រតិបត្តិ រក្សា​ទំនាក់ទំនង​ល្អ ជាមួយ​ប្រជាជន នឹង​ខិតខំ​ថែរក្សា​សាមគ្គី ឯកភាព​ផ្ទៃក្នុង លើកកម្ពស់​សមត្ថភាព និង​គុណធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន​ជាតិ មាតុភូមិ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ