ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​ជំងឺ​កូវី​ដ​១៩ ដើម្បី​ត្រៀម​ការពារ​រលក​ទី​២

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ថ្លែង​បញ្ជាក់ថា មកដល់ពេលនេះ​ជំងឺ​កូវី​ដ​១៩ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ហេតុ​នេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត នៅ​រលក​ទី​២ និង​ត្រូវ​ការពារ​សុខភាព និង​ធ្វើ​អនាម័យ តាម​ការណែនាំ​របស់​លោក​គ្រូពេទ្យ និង​ការផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​ជាប់​ជានិច្ច​។​

​លោកស្រី ដួង វណ្ណា បាន​ជំរុញ​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្នុងឱកាស​ដែល​លោកស្រី និង​ក្រុម​ការងារ​បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ផ្តល់ជូន​គ្រួសារ​ងាយ​រងគ្រោះ​(​ចាស់​ជា​រា ៨ គ្រួសារ ជនពិការ ១​នាក់ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ៦២​គ្រួសារ ) សរុប​ចំនួន ៧១​គ្រួសារ ក្នុងស្រុក​រមាស​ហែក មកពី​ឃុំ​ក្រសាំង ១៨​គ្រួសារ ឃុំ​សំបួរ ២៣​គ្រួសារ និង​ឃុំ​ស​ម្ប​តិ្តមា​ន​ជ័យ ៣០​គ្រួសារ​។​

​លោកស្រី ដួង វណ្ណា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ពូជសាសន៍ និន្នាការ​នយោបាយ​អ្វី​ឡើយ ស្រប​តាម​ពាក្យស្លោក «​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​»​។​

​លោកស្រី​បាន​បន្តថា ជំងឺ​ឆ្លងកូវី​ដ ១៩ មិនទាន់​រលាយ​បាត់​ពី​ផែនដី​នៅ​ឡើយ​ទេ ជំងឺ​នេះ​កាច​សាហាវ​ណាស់ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត និង​អាច​ធ្វើឲ្យ បាត់បង់​ជីវិត​ដោយ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ ដូចនេះ​ពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត និង​ខិតខំ​ប្រកប​របរ​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ផងដែរ ។​

​អំណោយ​ដែល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង ៧១​គ្រួសារ ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥ គីឡូក្រាម​, មី ១​កេស​, ត្រីខ ១០ កំប៉ុង​, អាវយឺត ២, សាប៊ូ ២​ដុំ​, ក្រ​ម៉ា​១, ម៉ាស់ ១ , ថវិកា ៤០,០០០​រៀល លោកស្រី ដួង វណ្ណា ក៏​បាន​ឧបត្ថម្ភ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ទាំង ៧១​គ្រួសារ ក្នុង ១​គ្រួសារ​ថវិកា​១០,០០០​រៀល​៕

Filed in: ព័ត៌មានជាតិ