ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ចំនួន​២៤​វត្ត​ក្នុង​ខេត្ត​កំពង់ចាម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ៖ ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ចាត់​ឱ្យ​លោក ជិន ប៊ុនធឿន រួម​ជាមួយ​ក្រុម​ការងា​រ​ជា​តំណាង នាំយក​ទេយ្យវត្ថុ​មួយចំនួនធំ នឹង​បច្ច័យ ព្រមទាំង​ទៀន​ព្រះវស្សា​ដែល​ជា​សទ្ធា​ដ៏​ជ្រះថ្លា​របស់​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រគេន​ជូន​ព្រះសង្ឃ​នៅ​តាម​វត្ត​ចំនួន​២៤ ស្ថិត​នៅក្នុង​ស្រុក​ចំនួន​០៧ នៃ​ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​។​

​ពិធី​ប្រគេន​ទេយ្យវត្ថុ​នេះ​បាន​ប្រារព្ធ​រួម​ក្នុង​បរិវេណ​វត្ត​តា​យ៉ើ​ត​ក្នុង ស្ថិតនៅ​ភូមិ​ត្រើង ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​
១-​ស្រុក​កងមាស​ចំនួន​០២​វត្ត​
២-​ស្រុក​បាធាយ​ចំនួន​០២​វត្ត​
៣-​ស្រុក​ព្រៃឈរ​ចំនួន​០៤​វត្ត​
៤-​ស្រុក​កំពង់សៀម​ចំនួន​០៤​វត្ត​
៥-​ស្រុក​ចម្ការលើ​ចំនួន​០៤​វត្ត​
៦-​ស្រុក​ស្ទឹងត្រង់​ចំនួន​០៦​វត្ត​
៧-​ស្រុក​កោះសូទិន​ចំនួន​០២​វត្ត​
​ទេយ្យវត្ថុ​សម្រាប់​ប្រគេន​វត្ត​នីមួយៗ​មាន​៖ អង្ករ​១​តោន​, ទៀន​ព្រះវស្សា​១​គូរ​, ត្រីខ​១​កេស​ធំ​, ស្ករស​៥​គីឡូក្រាម​, ប៊ីចេង​៥​គីឡូក្រាម​, ទឹកត្រី​២​យួរ​, ទឹកស៊ីអ៊ីវ​២​យួរ​, ទឹក​ផ្លែឈើ​១០​កេស​, ទឹកដោះគោ​ខាប់​២​កេស​ធំ​, តែ​២​គីឡូក្រាម​, មី​៣​កេស​ធំ​, ថ្នាំពេទ្យ​១​កេស​, កាហ្វេ​២​កញ្ចប់​ធំ​, សាប៊ូ​៦០​ដុំ​, ជែល​លាងដៃ​១​កេស និង បច្ច័យ​ចំនួន ១​លាន​រៀល​។​

​ក្នុងឱកាស​នោះ​ដែរ​លោក ជិន ប៊ុនធឿន តំណាង​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ចែក​ជូន​លោកតា លោកយាយ ប្រជាពលរដ្ឋ​នូវ​ឃី​តម្នាក់ ១​កញ្ចប់​ដែល​មាន​ដូចជា សំលៀក​បំពាក់ ជែល​លាងដៃ សាប៊ូ និង​ថ្នាំពេទ្យ​មួយចំនួន​ទៀត​ផង​ដែរ​។​

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​រីករាយ​នោះ​ប្រជាពលរដ្ឋ​មាន​សេចក្តីត្រេកអរ​ជា​ខ្លាំង​ហើយ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង បុត្រា បុត្រី ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ ប្រជាពលរដ្ឋ និង​សូម​ឱ្យ​លោក​ទាំង​ពីរ​ជួបតែ​សេចក្តីសុខ និង​ពរ​ទាំង​ប្រាំ​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​លើសពីនេះ លោក ជិន ប៊ុន​ធឿន​បាន សំណេះសំណាល និង​ពាំនាំ​យក​នូវ​ការ​ផ្តាំផ្ញើរ សួរ​សុខ ទុក្ខ​ពី​សំណាក់​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ជូន​ដល់​ពុក​ម៉ែ បងប្អូន លោកតា លោកយាយ បើ​ទោះបី​ប្រទេស​កម្ពុជា​យើង រាជរដ្ឋាភិបាល​បាន​រឹត​បន្តឹង​នូវ​វិធានការ​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ហើយ​ពុំ​ទាន់​មាន​បងប្អូន​ណា​ម្នាក់ ស្លាប់​ដោយ​ជំងឺ​នេះ​ក្តី ក៏​លោក​ពីរ​បាន​ក្រើនរម្លឹក​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព​ប្រចាំថ្ងៃ ដើម្បី​ការពារ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដូចជា​ការលាង​ដៃ​ជាប់​ជាប្រចាំ និង​ពាក់​ម៉ាស់​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​។​

Filed in: ព័ត៌មានជាតិ