ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំ​គណៈប្រតិភូ ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤ ខ្សែ នៅ​ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​.) លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​អ​.​ឆ​.​ក​. លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន គ​.​អ​.​ឆ​.​ក​. និង លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ជា​សមាជិក គ​.​អ​.​ឆ​.​ក​. បាន​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤ ខ្សែ ប្រវែង​៨២,៥៧៤ គីឡូម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ​។​

​គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ គម្រោង​បាន​សម្រេច​ចាក់​បេតុង​បាន ៩៩,៩២% ដាក់​លូ​បាន ១០០% រៀប​ខឿន​ថ្ម​ក្រា​នី​ត​បាន ៥៩,៩៩% រៀប​កម្រាល​ថ្ម​ក្រា​នី​ត​បាន ៤,៤៨% ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​បាន ២៣,៨៩% និង​បំពាក់​អំពូល​ភ្លើង​ដែល​ប្រើ​បច្ចេកវិទ្យា​វៃឆ្លាត​បាន ១០,៤៥% នៃ​បង្គោល​ភ្លើង​ដែល​បាន​ដាំ​រួច​។​

​គម្រោង​ក៏​បាន​និង​កំពុង​រៀបចំ​កែលម្អ​ឆ្នេរសមុទ្រ​ឡើងវិញ និង​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​២​ទីតាំង ដែល​ទី​១​នៅ​ក្បែរ​សណ្ឋាគារ Sunshine Bay មាន​សមត្ថភាព​ច្រោះ ៥ ២០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ សម្រេចបាន ២០% និង​ទី​២​នៅ​ក្បែរ​សណ្ឋាគារ​សុខា មាន​សមត្ថភាព​ច្រោះ ៧ ២០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ សម្រេចបាន​១០%​។​

​ជាមួយគ្នានេះ គម្រោង​នឹង​ធ្វើការ​អ៊ុត​កម្រាល​កៅស៊ូ រៀបចំ​គំនូស​សញ្ញា និង​ភ្លើង​ចរាច​រណ៍ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ផ្លូវ ព្រមទាំង​សាងសង់​ចំណត​រថយន្ត​និង​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ផងដែរ​។​

​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល ដែល​អនុវត្ត​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​ត្រូវ​បាន​ធ្វើ​ពិធីបើកការដ្ឋាន​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​គម្រោង​នេះ នឹង​ចូលរួម​អនុវត្ត​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០ ដែល​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​អនុក្រឹត្យ​លេខ​៨១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយទៅជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប និង​ការរៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ជាតិ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប​៕

Filed in: ព័ត៌មានជាតិ