ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២០ សម្រាប់ សង្កាត់​ស្រះចក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ព្រឹក​ថ្ងៃ​សុក្រ​១២​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨:០០​នាទី រដ្ឋបាល​ខណ្ឌដូនពេញ បាន​បន្ត​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក ហួត ហៃ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​លោក សរ សុង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​-​លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ លោក លោកស្រី​អភិបាលរងខណ្ឌ លោក នាយក​រដ្ឋបាល ប៉ុស្តិ៍នគរបាល និង លោក​ចៅ​សង្កាត់​ស្រះចក ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន​១១០​នាក់ ។​

​អង្គ​វេទិកា​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​លទ្ធផល នៃ​ការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នា​ពេលកន្លងមក និង​បាន​ទទួលយក​សំណួរ សំណើរ និង​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​វេទិកា​ខាងលើនេះ ដោយ​ក្នុង​នោះ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ បាន​ធ្វើ​ការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយ​ដាក់​ចេញ​នូវ​ផែនការ​ជាក់ស្តែង​ទៅ​រដ្ឋបាល​សង្កាត់​សា​ម៉ី កម្លាំង​ពាក់ព័ន្ធ មន្ត្រី​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្រោយ​បញ្ចប់​វេទិកា​នេះ ឬ​តាម​នីតិវិធី​ជាក់ស្តែង ។​

Filed in: ព័ត៌មានជាតិ