ទាន់ហេតុការណ៍
នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិត​ជម្រាប​ទៅ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​មាន​វិធានការ​លើការសាងសង់ភូមិ​គ្រឹះ​ដ៍​ស្កឹមស្កៃ​មួយ​កន្លែង ​ស្ថិត​នៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ​កំពុង​តែ​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង​ក្នុង​ផ្ទៃ​ទន្លេ​ ត្រូវ​បានដោយ​អោយ​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ ឱ្យ​បាន​ច្បាស់លាស់ ព្រមទាំង​តាមដាន​ការ​អនុវត្ត​របស់​ម្ចាស់​សំណង់ ចំពោះ​ការ​អនុវត្ត​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខណ្ឌ និង​រាយការណ៍ពី​លទ្ធផល​ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​វិញ ​បញ្ជា​ឱ្យ​រុះរើដូចឱ្យវាយចោលដែរ។

តាម​គំ​នូ​ស​ប្លង់​ទ្រង់ទ្រាយ​ដីភូមិ​គ្រឹះ​របស់​ឈ្មោះ ​ឈុ​ន លឹ​ម ​សាងសង់ ដី​កម្ម​សិ​ទ្ទិ​របស់​លោក​ចំនួន​៣៣៦​ម៉ែត្រការ៉េ​តែ​លោក​ ឈុ​ន លឹ​ម​បាន​សាងសង់​រំលោភ លើ​ដី​ច្រាំង​ទន្លេ និងរំលោភ​ក្នុង​ផ្ទៃ​ទន្លេ​ប្រវែង ​៤៤.៦០​ម៉ែត្រ ដែល​ក្នុង​នោះ​រំលោភ​បរិវេណ​ចំណី​ទន្លេ​ចំនួន​ ២០​ម៉ែត្រ ​និង​រំលោភ ផ្ទៃ​ទន្លេ​ប្រវែង​ ២៤.៦០​ម៉ែត្រ​ពិតជា​មិនធម្មតា

តាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លេខ​០៦៧/២៦ ឆត​.​រ ចុះ​ថ្ងៃ​ទី​ ២៩ ខែមករា ឆ្នាំ​ ២០២៦​ ដែល​បាន​ជម្រាប​មក​លោក​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​បានអោយ​ដឹង​ថា ចំពោះ​សំណង់ ភូមិ​គ្រឹះ​របស់ លោក ឈុ​ន លឹ​ម ដែល​បាន​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​សាងសង់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នោះ សូមលោក​អភិ​បាល​អនុវត្ត​ដូច​ខាងក្រោម​៖ ១- ត្រូវ​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និងសំណង់​ក្នុង​ផ្ទៃ​ទន្លេ ឱ្យ​បាន​ច្បាស់លាស់ ។ ២- តាមដាន​ការ​អនុវត្ត​របស់​ម្ចាស់​សំណង់ ចំពោះ​ការ​អនុវត្ត​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខណ្ឌ និង​រាយការណ៍ ពី​លទ្ធផល​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​វិញ ។

លោក ​ឃ្លាំង ​ហួត អភិបាលរង​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានបង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​ឲ្យ​ដឹង​ថា ជម្រាប​ជូន​លោក ឈុ​ន លី​ម ម្ចាស់​សំណង់​ភូមិ​គ្រឹះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​លេខ​០៦៧/២៦ ឆត​.​រ ចុះ​ថ្ងៃ​ទី ​២៩ ខែមករា ឆ្នាំ ​២០២៦ ដោយ​ឱ្យ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​កំណត់​ឱសានវាទ​ឱ្យ​លោក​ធ្វើការ​រុះរើ​សំណង់​ដែល​លោក​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង​ក្នុង​ផ្ទៃ​ទន្លេ ចេញ​វិញ ​។

លោក ​ឃ្លាំង ​ហួត​ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ខ្ញុំ​មិនដឹង​ថា ​លោក​បាន​ទទួល​ការ​ណែនាំ​ពី​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា​រហើយ​ ឬ​នៅ​នោះ​ទេ? ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមការងារ​សំណង់​រាជធានី​ភ្នំពេញ​ពិនិត្យ​ឃើញ​ថា លោក​មិន​ត្រឹមតែ​មិន​ព្រម​រុះរើ​សំណង់​ទេ តែ​ថែម​ទាំង​បាន​បន្តសកម្មភាព​សាងសង់​សំណង់​នេះ​បន្ថែម​ទៀត​ផង ​។ សង្ឃឹមថា លោក​នឹង​គោរព និង​អនុវត្ត​តាម​ខ្លឹមសារ​លិខិត​ខាងលើ ហើយ​រុះរើ​សំណង់​របស់​លោក​ចេញ​ជា​បន្ទាន់ ហើយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​នូវ​ច្បាប់​ស្តី​ពី​សំណង់ និង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ច្រាំង​ទន្លេ និង​ទន្លេ​ជា​ធរមាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ