ទាន់ហេតុការណ៍
នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ

ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប

ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894
បន្ទាយមានជ័យ ៖ ល្បែងស៊ីមាន់ជល់ខ្នាយដែក និងល្បែងស៊ី សងខុសច្បាប់ផ្សេងទៀត កំពុងតែប្រព្រឹត្តទៅយ៉ាងរលូននៅនុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត គឺកណ្ដាលក្រុងប៉ោយប៉ែត បានកើតមានរាប់ខែឆ្នាំ ខណៈអាជ្ញាធរសមត្ថកិច្ចក្រុងប៉ោយប៉ែត បានមើលរំលង និងគ្មានការបង្ក្រាប ​ទោះបី​ប្រជាពលរដ្ឋ ឋនិង​អ្នក​សារព័ត៌មានរាយការណ៍ជូន​ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ​ ។
ភាពអសកម្ម ឬ ដោយសារតែមានអ្វីបាំងភ្នែក ទើបមើលមិនឃើញ បណ្ដោយអោយល្បែងស៊ីសងមាន់ជល់ ដែលប្រមូលផ្ដុំដោយក្រុមញៀនល្បែង ពពាក់ពពូនគ្នារាប់រយនាក់ជារៀងរាល់ថ្ងៃ ទីតាំងមួយកន្លែងស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលម្ចាស់ឈ្មោះ បូរា​ ​កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបនោះឡើយ ឃើញតែហ្វូងក្រុមញៀនល្បែង លេងយ៉ាងអនាធិបតេយ្យ​។
ក្រុមមេបនល្បែងស៊ីសងមាន់ជល់​ឈ្មោះ​ បូរ៉ា​ ប្រព្រឹត្តទៅយ៉ាងរលូន មិនដឹងថា អាជ្ញាធរ និង​ស្ថាប័នពាក់ព័ន្ធនៅក្នុង គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អសមត្ថភាព ឬ ក៏ពាក់ព័ន្ធ និងផលប្រយោជន៍នោះទេ បានជាមិនបង្រ្កាប់ ​នេះបញ្ជាក់បានថា​ ពី​ភាពខ្សោយ​របស់មេៗសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត។​
ករណីនេះ សូមឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត មេត្តាជួយមើលទីតាំងបនល្បែងមួយកន្លែងនេះផង ដើម្បីភូមិ ឃុំ មានសុវត្ថិភាព ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ, អន្តរជាតិ