ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការពារ​ទប់ស្កាត់ បង្ក្រាប​ករណី​គ្រឿងញៀន និង​ក្មេង​ទំនើ​ង​

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការពារ​ទប់ស្កាត់ បង្ក្រាប​ករណី​គ្រឿងញៀន និង​ក្មេង​ទំនើ​ង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ៖​នៅ​ព្រឹក​ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ​២០២២​នេះ ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៣ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ជា​សមាជិក សមាជិកា​នៃ​ក្រុមប្រឹក្សា​ខេត្ត និង​វត្តមាន​ចូលរួម​របស់​លោក នាក់ ណេ​រ៉ុន អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង អស់លោក​លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ក្រុង ស្រុក និង នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត​ចូលរួម​ផងដែរ ។​

​ឆ្លង​ទៅ​តាម​របៀបវារៈ​ដែល​បាន​លើក​ឡើង​ចំនួន​៦ ដែល​បាន​គ្រោង និង​បាន​អនុម័ត​រួចមក ក្នុងនោះ​ដែរ​សមាជិក​នៃ ក្រុមប្រឹក្សា​ខេត្ត បាន​ធ្វើ​ការពិនិត្យ ពិភាក្សា ព្រមទាំង​បាន​លើក​នូវ​ចំណុច​មួយចំនួន ពាក់ព័ន្ធ​លើ​បញ្ហា​ភ្លើង​សញ្ញា​ចរាចរណ៍ បញ្ហា​តំបន់​ព្រៃ​លិច​ទឹក ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។​

​លោក នាក់ ណេ​រ៉ុន ក៏​បាន​ឯកភាព​ទៅលើ​ចំណុច​ដែល​សមាជិក​សមាជិកា​បាន​លើក ឡើង​ក្នុង​កិច្ចប្រជុំ ព្រមទាំង​បាន​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​ការបកស្រាយ​បំភ្លឺ នូវ​រាល់​ចម្ងល់​ទាំងឡាយ​ដែល​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លើកឡើង​នោះ ។ ក្នុងនោះ ឯកឧត្តម ក៏​បាន​សង្កត់ធ្ងន់​ទៅលើ​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ បរិស្ថាន និង ការអនុវត្ត នូវ​ច្បាប់​ចរាច​រណ៍ ទាំង​ការអប់រំ និង ផាកពិន័យ ។​

​ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា ក៏បាន​លើកឡើង​ផង​ដែរ អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ខេត្ត និង​បាន​បន្ត​ឲ្យ​រដ្ឋបាលក្រុង​ជួយ​សម្របសម្រួល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​គោកចក និង​សង្កាត់​ស្លក្រាម ដើម្បី​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ធម្មជាតិ​រុន​តា​ឯក និង​ពាក់​ស្នែង ព្រមទាំង​សូម​ឲ្យ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​-​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ត្រូវ​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជា​ពិសេស​ការពា​រទប់​ស្កាត់ និង​បង្ក្រាប​ករណី​គ្រឿងញៀន និង​ក្មេង​ទំនើ​ង ព្រមទាំង​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប ហើយ ខេត្តសៀមរាប កំពុង​ទទួលបាន​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជា​បន្តបន្ទាប់​។ កន្លងមកនេះ កងកម្លាំង​នគរបាល​ខេត្ត​បាន​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ដល់​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ប្រជុំ​ក្នុង​ខេត្តសៀមរាប​បាន​ល្អ​ប្រសើ​រ និង​សូម​ឱ្យ​បន្ត​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះថា​នាពេល​ខាងមុខ​នេះ នឹង​មាន​កិច្ចប្រជុំ​ថ្នាក់ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់ ដូចនេះ កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ គឺជា​កិច្ច​ការងារ​ដែល​បញ្ជាក់​ដល់​អន្តរជាតិ​ពី​សុខ​សុវត្ថិភាព​ក្នុង​ខេត្ត​សៀមរាប និង​ជា​កត្តា​មួយ​ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ខេត្ត​សៀមរាប​បន្ថែមទៀត ។​

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​កោតសរសើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប​ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​ខេត្ត​ឲ្យមាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​និង​រីកចំរើន និង​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព មាន​សាមគ្គីភាព​ផ្ទៃក្នុង និង មាន​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការបំពេញ​ការងារ​ស្របតាម​គោលនយោបាយ ព្រមទាំង​មាន សាមគ្គីភាព​ខ្ពស់ និង​ដោះស្រាយ​នូវ​រាល់​សំណូមពរ និង​បញ្ហា​ប្រឈម​នានា ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា មាន​ប្រសិទ្ធិភាព និង​តម្លាភាព​ផងដែរ ៕​សហការី​

 

Filed in: ព័ត៌មានជាតិ